24.5 C
Cambodia
ថ្ងៃ​អង្គារ, ខែ​មិថុនា 3, 2025
ផ្ទះព័ត៌មានទាក់ទងនឹងរថយន្តការដំឡើងពន្ធនាំចូលរថយន្តដល់ទៅ25%របស់លោកTrumpនឹងជះឥទ្ធិពលអ្វីខ្លះ?

ការដំឡើងពន្ធនាំចូលរថយន្តដល់ទៅ25%របស់លោកTrumpនឹងជះឥទ្ធិពលអ្វីខ្លះ?

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជាផ្លូវការអំពីការអនុវត្តលើការយកពន្ធនាំចូលរថយន្តដល់ទៅ ២៥% ដែលជាវិធានការត្រូវបានរំពឹងទុកយូរមកហើយ។ ការអនុម័តលើការយកពន្ធនាំចូលនេះនឹងចូលជាធរមាននៅសប្តាហ៍ក្រោយ ដែលនឹងធ្វើឱ្យការលក់រថយន្តជាសកលកាន់តែមានភាពមិនប្រាកដប្រជា។

ពន្ធនាំចូលថ្មីនេះនឹងត្រូវយកលើរថយន្តដែលបានដំឡើងរួចស្រេច ដោយចាប់ផ្តើមនៅម៉ោង ១២:០១ នាទីព្រឹក ថ្ងៃទី០៣ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក)។ បើងាកមកពិនិត្យមើលលើពន្ធនាំចូលបច្ចុប្បន្នសម្រាប់រថយន្តនាំចូលនៅសហរដ្ឋអាមេរិកត្រឹមតែ ២.៥%ប៉ុណ្ណោះ ដូច្នេះការដាក់កំហិតលើការយកពន្ធ ២៥% របស់លោក Trump នេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងលើក្រុមហ៊ុនផលិតរថយន្ត អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់រថយន្ត។

លោក Trump បង្ហាញសេចក្ដីអនុម័តលើការដំឡើងពន្ធនាំចូលរថយន្ត
លោក Trump បង្ហាញសេចក្ដីអនុម័តលើការដំឡើងពន្ធនាំចូលរថយន្ត

ការផ្លាស់ប្តូរនៃគោលនយោបាយនេះត្រូវបានគេមើលឃើញថា នឹងអាចជះផលអវិជ្ជមានដល់វិស័យពាណិជ្ជកម្មរថយន្ត និងអ្នកផ្គត់ផ្គង់រថយន្តក្នុងសហរដ្ឋអាមេរិក ហើយក៏នឹងបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកវិនិយោ និងអ្នកប្រើប្រាស់រថយន្ត។ ការប្រកាសដាក់កំហិតលើការយកពន្ធនាំចូលរថយន្តដល់ទៅ ២៥%នេះ បានធ្វើឱ្យទីផ្សាររថយន្តមានភាពចលាចល ដោយហ៊ុនរថយន្តសកលបានធ្លាក់ចុះនៅតាមតំបន់អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។

តើក្រុមហ៊ុនផលិតរថយន្តណាខ្លះនឹងទទួលរងឥទ្ធិពលខ្លាំងបំផុត?

យោងតាមការស្រាវជ្រាវរបស់ GlobalData បង្ហាញថា៖ ស្ទើរតែពាក់កណ្តាលនៃរថយន្តទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤ សុទ្ធសឹងតែជារថយន្តដែលនាំចូល។ ក្រុមហ៊ុនផលិតរថយន្តដែលប្រឈមនឹងផលប៉ះពាល់មានដូចជា៖

+ ក្រុមហ៊ុន General Motors (GM.N) ក្រុមនេហនាំចូលប្រហែល ៤៦% នៃរថយន្តដែលលក់នៅសហរដ្ឋអាមេរិក។

+ ក្រុមហ៊ុន Ford (FORD.O) ពឹងផ្អែកលើការនាំចូលតិចជាង ដោយ ២១% នៃការលក់របស់ក្រុមហ៊ុននេះជារថយន្តផលិតនៅបរទេស។

+ ក្រុមហ៊ុន Tesla (TSLA.O) រំពឹងថានឹងទទួលរងឥទ្ធិពលតិចបំផុត ព្រោះសកម្មភាពផលិត និងដំឡើងរបស់ពួកគេទាំងអស់ស្ថិតនៅក្នុងស្រុក។

ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមទាំង GM និង Ford ទទួលបានគ្រឿងរថយន្តច្រើនពីប្រទេសដទៃ ជាពិសេសម៉ិកស៊ិក។ ផលប៉ះពាល់នៃពន្ធថ្មីនេះលើរថយន្តដែលដំឡើងរួច និងគ្រឿងបន្លាស់រថយន្តនឹងកាន់តែច្បាស់នៅពេលដែលសេចក្តីលម្អិតបន្ថែមត្រូវបានប្រកាសនៅថ្ងៃទី០២ ខែមេសាខាងមុខ។

ជាមួយនឹងការកើនឡើងនៃថ្លៃដើមនាំចូល ក្រុមហ៊ុនផលិតរថយន្តអាចនឹងបង្កើនការខិតខំបង្កើនការផលិតក្នុងស្រុក ដែលអាចជួយដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែអាចរំខានដល់ឃ្លាំង ឬអ្នកផ្គត់ផ្គង់បរទេស។

ប្រទេស និងក្រុមហ៊ុនដែលរងផលប៉ះពាល់ខ្លាំងបំផុត

ពន្ធនាំចូល ២៥%នេះនឹងអនុវត្តលើរថយន្តដែលនាំចូលពីប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយនាំចូលដោយមិនយកពន្ធជាមួយសហរដ្ឋអាមេរិក ដូចជា៖ កាណាដា ម៉ិកស៊ិក និងកូរ៉េខាងត្បូង។ ប្រទេសនាំចេញរថយន្តសំខាន់ៗផ្សេងទៀត ដូចជា៖ ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេសក៏នឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ដូចជា BMW, Volkswagen, និង Mercedes-Benz ព្រមទាំងក្រុមហ៊ុនជប៉ុនដូចជា Toyota, Honda, និង Nissan អាចនឹងជួបការលំបាកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដោយសារពន្ធដែលបានកំណត់នេះ។

ការពន្យារពេលការយកពន្ធ ២៥%លើគ្រឿងបន្លាស់រថយន្ត

ការដំឡើងពន្ធនេះក៏នឹងអនុវត្តលើគ្រឿងបន្លាស់រថយន្តសំខាន់ៗផងដែរ រួមមាន៖

+ ម៉ាស៊ីន និងគ្រឿងម៉ាស៊ីន

+ គ្រឿងបន្លាស់ទាក់ទងនឹងប្រព័ន្ធបញ្ជូនថាមពល

+ គ្រឿងបន្លាស់ទាក់ទងនឹងប្រព័ន្ធអគ្គិសនី

ទោះយ៉ាងណា ការអនុវត្តពន្ធលើគ្រឿងរថយន្តទាំងនេះអាចនឹងត្រូវពន្យារពេលរហូតដល់១ខែ។ សេចក្តីប្រកាសនាពេលខាងមុខ ប៉ុន្តែពន្ធថ្មីនេះនឹងចូលជាធរមានមិនលើសពីថ្ងៃទី០៣ ខែឧសភាខាងមុខនេះទេ។

យ៉ាងណា គួរកត់សម្គាល់ថា លេខកូដពន្ធសម្រាប់គ្រឿងរថយន្តដែលរងផលប៉ះពាល់មិនទាន់ត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសរបស់ Trump នៅឡើយទេ។

ការលើកលែងដោយផ្នែកតាមកិច្ចព្រមព្រៀង USMCA និងភាពស្មុគស្មាញ

នឹងមានការលើកលែងដោយផ្នែកសម្រាប់រថយន្ត និងគ្រឿងរថយន្តដែលបំពេញតាមលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀង USMCA (សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា)។ ទោះយ៉ាងណា ការលើកលែងនេះអនុវត្តតែសម្រាប់តែរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ឧទាហរណ៍៖

+ រថយន្តប្រភេទឡានដឹកទំនិញដែលដំឡើងនៅម៉ិកស៊ិក ដែលមាន ៤៥% គ្រឿងផលិតនៅសហរដ្ឋអាមេរិក នឹងនៅតែត្រូវបង់ពន្ធ ២៥% លើតម្លៃ ៥៥% ដែលនៅសល់។

+ ដូចគ្នាដែរ គ្រឿងរថយន្តដែលមានផ្នែកផលិតក្នុងស្រុក និងបរទេសនឹងត្រូវអនុវត្តពន្ធតែលើផ្នែកមិនមែនផលិតក្នុងស្រុក។

ការកំណត់កម្រិតខាងលើនេះនឹងមានភាពស្មុគស្មាញ។ រហូតដល់ក្រសួងពាណិជ្ជកម្ម និងអង្គការពន្ធដារសហរដ្ឋអាមេរិកបានបង្កើតនីតិវិធីវាយតម្លៃពន្ធច្បាស់លាស់ គ្រឿងរថយន្តដែលបំពេញតាមលក្ខខណ្ឌដើមកំណើត USMCA នឹងនៅតែមិនត្រូវបង់ពន្ធ។ គ្មានពេលវេលាបានកំណត់សម្រាប់ការបញ្ចប់នីតិវិធីនេះទេ។

ផលប៉ះពាល់លើអ្នកលក់រថយន្ត និងអ្នកផ្គត់ផ្គង់

ពន្ធ ២៥% នឹងធ្វើឱ្យថ្លៃដើមរថយន្ត និងគ្រឿងរថយន្តនាំចូលកើនឡើង ដែលនឹងជះឥទ្ធិពលលើផ្នែកផ្សេងៗនៃឧស្សាហកម្មរថយន្ត៖

ហាងលក់រថយន្តអាចនឹងឃើញតម្លៃកាត់ថ្លៃកើនឡើង ដែលអាចធ្វើឱ្យតម្រូវការអ្នកប្រើប្រាស់ថយចុះ ហើយធ្វើឱ្យការលក់រថយន្តមានភាពយឺតយ៉ាវ។

អ្នកផ្គត់ផ្គង់គ្រឿងរថយន្តដែលពឹងផ្អែកលើការនាំចូលអាចនឹងជួបការលំបាកក្នុងការទប់ទល់នឹងថ្លៃដើមបន្ថែម ឬផ្ទេរថ្លៃដើមនេះទៅក្រុមហ៊ុនផលិត ដែលនឹងជំរុញសម្ពាធលើអត្រាចំណេញ។

+ អាជីវកម្មជួសជុល និងថែទាំអាចទទួលបានអត្ថប្រយោជន៍ ដោយសារអ្នកប្រើប្រាស់អាចនឹងជ្រើសរើសប្រើប្រាស់រថយន្តចាស់របស់ពួកគេអោយបានយូរ ដោយសារតម្លៃរថយន្តថ្មីកើនឡើង។

+ អ្នកវិភាគនៃក្រុមហ៊ុន J.P. Morgan ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុមានទីស្នាក់ការនៅអាមេរិក បានណែនាំថា គ្រឿងបន្លាស់ និងសេវាកម្មរបស់ហាងលក់រថយន្តអាចនឹងទទួលបានតម្រូវការកើនឡើង ដោយសារអតិថិជនជ្រើសរើសជួសជុលរថយន្តចាស់ជាជាងការទិញថ្មី។

ហេតុផលច្បាប់សម្រាប់ការដំឡើងពន្ធ

ការសម្រេចចិត្តដំឡើងពន្ធរថយន្តថ្មីរបស់ Trump គឺផ្អែកលើការស៊ើបអង្កេតសន្តិសុខជាតិឆ្នាំ ២០១៩ ដែលធ្វើឡើងតាមមាត្រា ២៣២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៦២។ ច្បាប់នេះ (ដែលកើតឡើងនៅសម័យសង្គ្រាមត្រជាក់) ត្រូវបានប្រើពីមុនដើម្បីដាក់ពន្ធ ២៥% លើផលិតផលដែក និងអាលុយមីញ៉ូមនាំចូលក្នុងឆ្នាំ ២០១៨។

ក្រសួងពាណិជ្ជកម្មអាមេរិកបានសិក្សាឃើញថា ការពឹងផ្អែកកាន់តែខ្លាំងលើរថយន្តនាំចូលកំពុងធ្វើឱ្យចំណុចខ្សោយឧស្សាហកម្មសហរដ្ឋអាមេរិក ហើយរារាំងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកពីការអភិវឌ្ឍន៍បច្ចេកវិទ្យាសំខាន់ៗសម្រាប់សន្តិសុខជាតិ។ ទោះបីជា Trump បានជ្រើសរើសការចរចាពាណិជ្ជកម្មជាជាងដាក់ពន្ធកាលពីដំបូងក៏ដោយ គាត់បានសន្និដ្ឋានថា ការចរចាទាំងនេះបរាជ័យក្នុងការដោះស្រាយបញ្ហា។

Trump បានលើកឡើងថា កង្វះការកែលម្អនៅក្នុងកិច្ចព្រមព្រៀង USMCA និង KORUS (កិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-កូរ៉េ) គឺជាហេតុផលបន្ថែមសម្រាប់ការអនុវត្តពន្ធនេះ ដោយអះអាងថា ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកនៅតែមានគុណសម្បត្តិតិចជាងនៅក្នុងពាណិជ្ជកម្មសកល។

តើនឹងមានអ្វីកើតឡើងសម្រាប់ឧស្សាហកម្មរថយន្ត?

ជាមួយនឹងពន្ធដែលនឹងចូលជាធរមាននៅសប្តាហ៍ក្រោយ ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់រថយន្តនឹងត្រូវវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រផលិតកម្មសកលរបស់ពួកគេ។ ក្រុមហ៊ុនអាចនឹងត្រូវបង្ខំឱ្យបង្កើនការវិនិយោគលើការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយចំណាយខ្ពស់លើការថ្លៃដើមក្នុងការនាំចូល។

លើសពីនេះ ការគំរាមកំហែងយកពន្ធខ្ពស់វិញពីប្រទេសដែលរងផលប៉ះពាល់ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកក៏អាចកើតឡើងដែរ។ ប្រទេសដែលរងផលប៉ះពាល់ពីការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិកអាចនឹងដំឡើងពន្ធនាំចូលរថយន្តសហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសពួកគេវិញ ហើយក៏អាចប្រឈមនឹងការកើតមានជម្លោះពាណិជ្ជកម្មធ្ងន់ធ្ងរទៀតផង។

ជាក់ស្ដែង នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកនឹងឆ្លើយតបទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ទាក់ទងទៅនឹងការដំឡើងពន្ធលើរថយន្តរបស់អាមេរិកនេះ ព្រោះនេះជាអាចចាត់ទុកថា ជាការបង្កសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលរាំងស្ទះដល់ភាគហ៊ុនទូទាំងពិភពលោក។

យ៉ាងណា​ លោក Carney បាននិយាយថា លោកមិនទាន់បានកំណត់ថា តើសកម្មភាពណាដែលកាណាដាអាចនឹងចាត់វិធានការ ប្រសិនបើលោក Trump ពិតជាដំឡើងពន្ធនាំចូលរថយន្តផ្លូវការពិតមែន គឺនៅពេលនោះ លោកនឹងតបតរទៅសហរដ្ឋអាមេរិកវិញ៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories