32.4 C
Cambodia
ថ្ងៃ​ពុធ, ខែ​កក្កដា 16, 2025

seyha

spot_img

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group ។ ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការផលិតរថយន្តដែលមានគុណភាពខ្ពស់ ទាន់សម័យ និងអាចទុកចិត្តបាន រថយន្ត GAC កំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងមិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុករបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានទីផ្សារអន្តរជាតិផងដែរ។ មិនថាអ្នកកំពុងស្វែងរកមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃដែលសន្សំសំចៃប្រេងសាំង រថយន្តប្រភេទ SUV ធំទូលាយសម្រាប់គ្រួសាររបស់អ្នក ឬរថយន្តទំនើបទាន់សម័យ GAC ផ្តល់ជូនរថយន្តជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់អ្នក។ នៅក្នុងអត្ថបទនេះ...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX តែងតែត្រូវបានប្រទះឃើញស្ទើរតែនៅគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញរហូតដល់តាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ហេតុអ្វី​បានជា​រថយន្ត Lexus LX ពេញនិយម​ប្រើប្រាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជាខ្លាំងម្លេះ?​ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីហេតុផលទាំង 10 ដែលបកស្រាយថា ហេតុអ្វីបានជារថយន្ត Lexus LX នៅក្នុងប្រទេសកម្ពុជា ជារថយន្តដែលមានភាពអាចទុកចិត្តបានខ្ពស់ និងតម្លៃលក់ចេញវិញល្អ។ ប្រសិនបើអ្នកកំពុងគិតចង់ទិញរថយន្ត...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា មានភាពធន់មាំ ងាយស្រួលថែទាំ ស្រួលរកគ្រឿងបន្លាស់ និងការសន្សំសំចៃប្រេងបានល្អ។ អត្ថបទនេះស្វែងយល់អំពីរថយន្តដែលគួរឱ្យទុកចិត្តបំផុតទាំង 5 នៅកម្ពុជា ដែលមានតម្លៃលក់ចេញវិញខ្ពស់ផងដែរ។ យើងនឹងស្វែងយល់ពីលក្ខណៈសំខាន់ៗ ការប្រើប្រាស់ជាក់ស្ដែង និងមូលហេតុដែលរថយន្តទាំងនេះទទួលបានការពេញចិត្តពីសំណាក់អ្នកប្រើប្រាស់ និងឃ្លាំង ឬហាងលក់រថយន្តនៅកម្ពុជាដូចគ្នា។ ហេតុអ្វីបានជាតម្លៃលក់បន្ត និងភាពជឿជាក់សំខាន់ (Best Reliable...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន Stellantis ចាប់ពីថ្ងៃទី០​៥ ខែមេសា ឆ្នាំ២០២៥តទៅ។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Ford Cambodia។ ក្រុមហ៊ុន RMA Cambodia បានសម្រេចនាំចូលរថយន្ត RAM 1500 REBEL ស៊េរីឆ្នាំ២០២៥ ដែលក្រុមហ៊ុននេះចាត់ទុកថាជា...

ការ​ដំឡើង​ពន្ធ​នាំ​ចូល​49%របស់​អាមេរិក​លើ​ផលិតផល​កម្ពុជា​​ជះឥទ្ធិពល​ដល់​ការ​នាំ​ចូល​រថយន្ត​ពី​អាមេរិក​មក​កម្ពុជា​ឬ​ទេ?

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​ដោយ​ផ្ដោតលើគោលនយោបាយ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​តម្រូវការ​ទីផ្សារនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដំឡើងអត្រាភាគរយពន្ធនាំចូលលើផលិតផលកម្ពុជាបានធ្វើឱ្យមានការព្រួយបារម្ភថា អាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាការនាំចូលផលិតផលរថយន្ត។ សំណួរសំខាន់មួយដែលកើតឡើងគឺ ថាតើការដំឡើងពន្ធពីសំណាក់មហាអំណាចអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump នឹងជះឥទ្ធិពលលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិកមកកាន់ប្រទេសរបស់កម្ពុជាជាឬទេ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវស្វែងយល់ឱ្យច្បាស់ពីចំណុចសំខាន់ៗដូចជា៖ + ព័ត៌មានលម្អិតនៃគោលនយោបាយពន្ធគយរវាងប្រទេសទាំងពីរ + ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក។ + ផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិក + ការឆ្លើយតបដែលអាចធ្វើបានពីរដ្ឋាភិបាលកម្ពុជា ឬវិស័យធុរកិច្ចនៅកម្ពុជា។ ស្វែងយល់ពីការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិកមកលើផលិតផលរបស់កម្ពុជា រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ដោយការដំឡើងពន្ធខ្ពស់លើផលិតផលដែលនាំចូលពីប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ពោលសម្ដៅប្រទេសដែលមានការនាំចូលផលិតផលច្រើនទៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះ ក៏មានទាំងកម្ពុជាផងដែរ។...

Volvo XC90 ឆ្នាំ2025មកជាមួយរូបរាងកាន់តែស្អាតជាងមុន និងមុខងារពិសេសៗ

Volvo XC90 គឺជារថយន្តប្រភេទ SUV ប្រណីតខ្នាតមធ្យមដែលទទួលបានការសាទរទូទាំងពិភពលោកសម្រាប់ការរចនាដ៏ទំនើប លក្ខណៈពិសេសសុវត្ថិភាពទំនើប និងសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងនាមជារថយន្ត SUV កំពូលមួយ Volvo XC90 គឺជារថយន្តស៊េរី Scandinavian ដែលផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណីត ផ្ដល់ភាពពេញចិត្តដល់អ្នកប្រើប្រាស់ និងបច្ចេកវិទ្យា។ នៅក្នុងអត្ថបទខាងក្រោមនេះ យើងនឹងស្វែងយល់ពីគ្រប់ផ្នែកនៃរថយន្ត Volvo XC90 ឆ្នាំ 2025 រាប់ទាំងការរចនា...

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Must read

spot_img