26.5 C
Cambodia
ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានទាក់ទងនឹងរថយន្តតើអនាគត Tesla នឹងទៅជាយ៉ាងណា ខណៈអត្រាលក់រថយន្តរបស់ខ្លួនមានការធ្លាក់ចុះ?

តើអនាគត Tesla នឹងទៅជាយ៉ាងណា ខណៈអត្រាលក់រថយន្តរបស់ខ្លួនមានការធ្លាក់ចុះ?

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

ថ្មីៗនេះក្រុមហ៊ុន Tesla របស់លោក Elon Musk កំពុងធ្លាក់អត្រាលក់យ៉ាងខ្លាំង បើធៀបជាមួយនឹងក្រុមហ៊ុនប្រកួតប្រជែងដ៏ធំ គឺក្រុមហ៊ុនរបស់ចិន BYD ខណៈលោក Elon Musk ហាក់មមាញឹកនឹងមុខរបររបស់ខ្លួនផ្សេងទៀត ដូចជាបណ្ដាញសង្គម X ដូរឈ្មោះមកពី Twitter, SpaceX និងអាជីវកម្មផ្សេងៗរបស់លោក។ យ៉ាងណា ក្រុមអ្នកគាំទ្រ លោក Elon Musk និងអតិថិជនដ៏ស្មោះស្ម័គ្ររបស់លោកក៏នៅតែមានច្រើន ហើយការដែល Tesla មានរោងចក្រនៅចិន ដែលជាទីផ្សាររថយន្តធំបំផុតពិភពលោក ហាក់ដូចជា ធានាការលូតលាស់និងប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន។

Tesla's CEO: Elon Musk
Tesla’s CEO: Elon Musk

ជាការកត់សម្គាល់ អគ្គនាយករបស់ក្រុមហ៊ុន Tesla រូបនេះ មានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយនឹងរដ្ឋបាលលោកដូណាល់ត្រាំ ដែលទើបឡើងកាន់តំណែងប្រធានាធីបតីអាមេរិកនាអាណត្តិថ្មី ដែលគេរំពឹងថា ភាពស្និទ្ធស្នាលរវាងលោក Elon Musk ជាមួយនឹងលោកត្រាំ អាចជួយឱ្យក្រុមហ៊ុននាំមុខគេរបស់អាមេរិកមួយនេនឹងកាន់តែមានស្ថានភាពល្អប្រសើរ។

ផ្ទុយទៅវិញ បើក្រឡេកទៅមើលម៉ូដែលរថយន្តរបស់ Tesla ហាក់កាន់តែមានភាពចាស់កម្រិលសម្រាប់វិស័យអភិវឌ្ឍន៍យានយន្ត។ ជាក់ស្ដែងដូចជា Tesla ម៉ូដែល Model S បានចេញលក់ប្រមាណ ១៣ឆ្នាំហើយ ម៉ូដែលនេះហាក់មានការអាប់ដែតតិចតួច តែវាទំនងជានឹងទទួលបានការអាប់ដែតនៅចុងឆ្នាំ២០២៥នេះ។ ដោយឡែកចំពោះរថយន្ត Cybertruck ក៏ Tesla មិនសម្រេចបានអត្រាលក់តាមការរំពឹងទុកដែរ ដោយមានអ្នកកក់ទុកប្រមាណ ១លាននាក់ប៉ុណ្ណោះ។ មិនតែមិនអាចលក់ដូចការរំពឹងឡើយ តែរថយន្តនេះ មានបញ្ហាគុណភាព និងហើយក្រុមហ៊ុនបានប្រមូលរថយន្តនោះមកវិញផងដែរ ដែលធ្វើឱ្យ Tesla មិនត្រឹមតែមិនអាចដំឡើងតម្លៃទេ តែត្រូវលក់បញ្ចុះតម្លៃថែមទៀត។ ចំពោះតម្លៃរបស់វា Cybertruck នៅទីផ្សារបានធ្លាក់ចុះប្រមាណ ៥៨%។ យោងតាមគេហទំព័រស្រាវជ្រាវអំពីរថយន្ត CarGurus បង្ហាញថា តម្លៃរថយន្ត Tesla មួយទឹកធ្លាក់ដាំក្បាលចុះលឿនជាងអត្រាជាមធ្យមរបស់រថយន្តផ្សេងទៀតទ្វេដង។ បើយោងទីភ្នាក់ងារសារព័ត៌មាន Reuters សន្ទុះតម្រូវការទិញរថយន្ត Tesla មួយទឹកកើនឡើងយ៉ាងខ្លាំង។

ចំពោះរថយន្ត Tesla Model 3 ដែលមានតម្លៃសមរម្យបានសម្រេចអត្រាលក់យ៉ាងខ្ពស់កាលពីឆ្នាំ ២០២៤ ប៉ុន្តែអត្រាលក់នៅក្នុងរដ្ឋ California ដែលជាទីផ្សារសំខាន់របស់ Tesla បានធ្លាក់ចុះយ៉ាងខ្លាំង ដោយអត្រាលក់របស់ Tesla Model 3 បានធ្លាក់ពីចំណាត់ថ្នាក់លេខពីរមកចំណាត់ថ្នាក់លេខបួន ក្នុងទីផ្សាររថយន្តអគ្គិសនី។ ម៉ូដែលរថយន្ត Tesla ដែលនៅតែឈរនៅលំដាប់ខ្ពស់គឺ Model Y

Tesla កំពុងបំពេញតម្រូវការរថយន្តនៅចិន

Teslaមានគម្រោងសាងសង់រោងចក្រដំឡើងរថយន្តម៉ូដែល Y ដែលអាចលក់រថយន្តនេះក្នុងតម្លៃទាបនៅទីក្រុងសៀងហៃនាឆ្នាំ ២០២៦ខាងមុខ សម្រាប់ផ្គត់ផ្គង់លក់ក្នុងទីផ្សារចិន ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះអត្រាលក់របស់ខ្លួន ៤៩% ក្នុងខែកុម្ភៈ ទាំងដែលក្រុងសៀវហៃជាទីផ្សារដ៏មានសក្ដានុពលមួយរបស់ក្រុមហ៊ុន Tesla រហូតដល់ស្ទើរមួយភាគបួន។ ម៉ូដែលតម្លៃសមរម្យនេះនឹងត្រូវផលិតនៅអ៊ឺរ៉ុប និងអាមេរិកខាងជើងនាពេលក្រោយ។ ភាពជោគជ័យរបស់ Tesla នៅចិនកំពុងប្រឈមនឹងបញ្ហាដោយសារការប្រកួតប្រជែង ដោយមានក្រុមហ៊ុនប្រកួតប្រជែងមានរថយន្តស្រដៀងគ្នាដែលតម្លៃថោកជាង និងបច្ចេកវិទ្យាទំនើបជាង។

មួយវិញទៀត Tesla នៅតែមិនទាន់ទទួលបានការអនុញ្ញាតក្នុងការផ្ដល់សេវាកម្មរថយន្តតាក់ស៊ីស្វ័យប្រវត្តិ (Full Self Driving) នៅក្នុងប្រទេសចិននៅឡើយ ខណៈដែលអ្នកប្រកួតផ្សេងៗមានប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិត ៣ ដែលបានដំណើរការលើផ្លូវក្នុងប្រទេសចិន ក្នុងនោះមានក្រុមហ៊ុនមួយឈ្មោះ Zeekr បានប្រកាសថានឹងផ្តល់សេវារថយន្តស្វ័យប្រវត្តិដោយឥតគិតថ្លៃ។ លោក Elon Musk តែងតែនិយាយថា សេវារថយន្តស្វ័យប្រវត្តិ គឺជាគន្លឹះសម្រាប់អនាគតរបស់ Tesla។ ក្រៅពីធ្លាក់ចុះអត្រាលក់ ក្រុមហ៊ុន Tesla ក៏ចាញ់ប្រៀបទាំងការអភិវឌ្ឍលើឧបករណ៍សាកថ្មផងដែរ បើងាកទៅមើលក្រុមហ៊ុនផលិតរថយន្តចិន BYD បានបញ្ចេញប្រព័ន្ធសាកថ្មថ្មីដែលអាចមានសមត្ថភាពសាកថ្មយ៉ាងលឿន ដែលអាចបើកបរបានរហូតដល់ ២៥០ ម៉ាយក្នុងរយៈពេល ៥ នាទី ដែលលឿនជាងការសាកថ្មរថយន្ត Tesla ពីរដងឯណោះ។ ទាំងអស់នេះបណ្តាលឱ្យមានការបារម្ភថាការលក់របស់ Tesla នៅចិននឹងធ្លាក់ចុះពាក់កណ្តាលក្នុងឆ្នាំ២០២៥នេះ។

ចំពោះម៉ូដែលថ្មីដែលនឹងចេញ ការយកចិត្តទុកដាក់គឺនឹងរថយន្ត Cybercab ដែលអះអាងថា អាចបើកបរដោយខ្លួនឯង ដូច្នេះអតិថិជនដែលជាអ្នកប្រើប្រាស់ធម្មតាអាចមិនមែនជាអតិថិជនគោលដៅឡើយ។

អត្រាលក់របស់ក្រុមហ៊ុន Tesla ជុំវិញពិភពលោកបានធ្លាក់ចុះក្នុងឆ្នាំ ២០២៤ ជាលើកដំបូងរាប់ចាប់តាំងពីឆ្នាំ ២០១៥មក ហើយការព្យាករណ៍សម្រាប់ឆ្នាំនេះមិនល្អនោះទេ។ នៅសហរដ្ឋអាមេរិក ការលក់នៃទីផ្សាររថយន្តអគ្គិសនីបន្តកើនឡើង ខណៈការលក់របស់ Tesla បែរជាធ្លាក់ចុះ ហើយមិនមែនធ្លាក់ចុះតែនៅសហរដ្ឋអាមេរិកទេ សូម្បីតែនៅតំបន់អឺរ៉ុបក៏អត្រាលក់របស់ Tesla ធ្លាក់ចុះដែរ។ អ្នកវិភាគសេដ្ឋកិច្ចបានព្យាករណ៍ថា អត្រាការលក់របស់ Tesla នៅទូទាំងពិភពលោកនឹងបន្តធ្លាក់ចុះក្នុងឆ្នាំ២០២៥នេះ។

ភាពមមាញឹកខ្លាំងពេក ធ្វើឱ្យលោក Elon Musk បំពេញកាតព្វកិច្ចក្នុងនាមជា CEO របស់ Tesla មិនបានពេញដៃពេញជើង

កត្តាមួយដែលគេសន្និដ្ឋានថា ធ្វើឱ្យអត្រាលក់របស់ Tesla ធ្លាក់ចុះ ដោយសារ លោក Elon Musk ដែលជាអគ្គនាយក មិនបានយកចិត្តទុកដាក់លើ Tesla បានគ្រប់គ្រាន់ ដោយសារលោកមានអាជីវកម្មផ្សេងៗទៀតដូចជា៖ SpaceX និងបណ្ដាញសង្គម Xជាដើម។ ក្រុមហ៊ុនអាវកាសរបស់គាត់បានជួបការលំបាកដោយសារការពន្យារពេលក្នុងការបង្ហោះ រួមទាំងការបរាជ័យក្នុងការចុះចត និងការផ្ទុះរបស់យាន្តអាវកាសជាដើម ខណៈបណ្ដាញសង្គម X ថយចុះអ្នកប្រើប្រាស់ ធ្លាក់ចុះប្រាក់ចំណូល និងតម្លៃចាប់តាំងពី Musk ទិញវា និងប្តូរឈ្មោះពី Twitterមក X។

និយាយដល់នយោបាយវិញ ដោយសារលោកប្រធានាធិបតី Donald Trump បានតែងតាំងលោក Elon Musk ឱ្យគ្រប់គ្រងលើនាយកដ្ឋាន DOGE (Department of Government Efficiency) ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ការកាត់បន្ថយបុគ្គលិក និងថវិកា បានធ្វើឱ្យមានការប្រឆាំងតបតយ៉ាងខ្លាំង។ ចំពោះម្ចាស់រថយន្ត Tesla ដែលមិនយល់ស្របនឹងគោលនយោបាយ ឬសកម្មភាពរបស់លោក Elon Musk បានបិទស្លាកលើរថយន្តដើម្បីបញ្ជាក់ថា ពួកគេទិញរថយន្តនៅពេលដែលវានៅពេញនិយម ហើយ Musk ជឿជាក់លើព្រះយេស៊ូ។ អ្នកប្រើរថយន្ត Tesla ខ្លះកំពុងលក់រថយន្តរបស់ពួកគេ ដោយភ័យខ្លាច ព្រោះថា រូបសញ្ញា ឬ Logo Tesla ត្រូវបានក្រុមអ្នកតវ៉ាចាត់ទុកប្រៀបដូចជាសត្រូវស៊ីសាច់អញ្ចឹង។ ជារួម រថយន្ត ស្ថានីយ៍សាកថ្ម ឃ្លាំងលក់ និងបរិក្ខាររបស់ក្រុមហ៊ុន Tesla ត្រូវបានខូចខាត និងឆេះដោយស្នាដៃក្រុមបាតុករដែលប្រឆាំងនឹងលោក Elon Musk។ ម៉ូដែល Tesla ត្រូវបានដកចេញពីការតាំងពិព័រណ៍រថយន្តនៅកាណាដា ដោយសារបញ្ហាសុវត្ថិភាព។ នៅសហរដ្ឋអាមេរិក ករណីខូចខាតរថយន្ត Tesla ត្រូវបាននាយកដ្ឋានយុត្តិធម៌អាមេរិក របស់លោកត្រាំស៊ើបអង្កេតឃើញថា វាជាការធ្វើភេរវកម្ម។

ក្នុងវេទិកានយោបាយមួយ លោក Elon Mush បានឡើងថ្លែងសុន្ទរកថា និងបង្ហាញភាសាដូចជារបបដឹកនាំបែបណាស៊ីដែលជារបបផ្ដាច់ការ។ ការនេះបានជំរុញឱ្យមានការបង្កើតជារូបត្លុក និងផ្ទាំងផ្សព្វផ្សាយរិះគន់លោក Elon Musk ជាច្រើន។ ប្រតិកម្មខ្លាំងបំផុតកើតឡើងនៅអាល្លឺម៉ង់ ដែលទំនងជាការប្រឆាំងនឹងរបបដឹកនាំបែបណាស៊ី ដែលរុញទម្លាក់ភាគរយលក់របស់ក្រុមហ៊ុន Tesla ដែលមានរោងចក្រដំឡើងរថយន្ត ពោល ថយចុះដល់ ៧៦% ក្នុងខែកុម្ភៈ។

ភាគហ៊ុនក្រុមហ៊ុន Tesla បានធ្លាក់ជាង ៥០% រាប់ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ដោយរយៈពេល ៥២ សប្តាហ៍ភាគហ៊ុន ៤៨៨,៥៤ ដុល្លារក្នុងមួយភាគហ៊ុន បានធ្លាក់សល់ត្រឹមតែ ២៣០ដុល្លារ។ មន្ត្រីនិងសមាជិកក្រុមប្រឹក្សាក្រុមហ៊ុន Tesla ក៏កំពុងលក់ភាគហ៊ុនរបស់ពួកគេដែរ ក្នុងពេលដែលក្រុមហ៊ុនជាប់ចំណាត់ទាបខ្លាំង។ ក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏ល្បីរបស់អាមេរិក JPMorgan បានបញ្ជាក់ក្នុងរបាយការណ៍ថ្មីរបស់ខ្លួនថា៖ “ពិតជាពិបាកជឿខ្លាំងណាស់ ដែលក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មយានយន្តបានធ្លាក់ចុះតម្លៃយ៉ាងឆាប់រហ័សបែបនេះ”។ តាមរយៈការផ្សាយនៅលើទូរទស្សន៍កន្លងទៅ លោក Elon Musk ក៏បានអង្វរកដល់ម្ចាស់ហ៊ុនសូមមេត្តាឈប់លក់ភាគហ៊ុន Tesla ហើយសូម្បីតែរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់រដ្ឋបាលលោកត្រាំក៏បានជួយអង្វរផងដែរ។

ធនធាន Tesla ភាគច្រើនផ្អែកលើអ្វីដែលក្រុមហ៊ុនអាចធ្វើនាពេលអនាគត ដែល់កើយចេញពីគំនិតរបស់លោក Elon Musk។ កាលពីមុន នៅពេលដែល លោក Musk ទទួលបានការគាំទ្រពីមនុស្សជាច្រើន Tesla ត្រូវបានវាយតម្លៃថាមានតម្លៃ ១,២ ទ្រីលានដុល្លារ ដែលថ្លៃជាងតម្លៃរួមគ្នារបស់ក្រុមហ៊ុនផលិតឡានធំៗ២០។ គ្រានោះ លោក Musk កំពុងឈានជើងក្លាយជាមហាសេដ្ឋីទីមួយដែលមានទ្រព្យសម្បត្តិរាប់ទ្រីលាន។ ឥឡូវដោយសារការឈានជើងចូលប្រឡូកនយោបាយជាមួយលោកត្រាំ រថយន្ត Tesla បានធ្លាក់តម្លៃយ៉ាងខ្លាំង ហើយមិនមានការព្យាករថានឹងងាយហក់ឡើងវិញនាពេលឆាប់ៗនេះទេ។ នេះជាស្ថានភាពដ៏លំបាកសម្រាប់ក្រុមហ៊ុន Tesla ជាពិសេសនៅពេលពិចារណាពីស្ថានភាពហិរញ្ញវត្ថុនិងប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមហ៊ុន ហើយជាពិសេសនៅក្នុងលក្ខខណ្ឌច្បាប់ដែលរំពឹងទុកនាពេលខាងមុខប្រធានាធិបតី Trump បានបញ្ជាក់ពីចេតនាចង់លុបចោលការបញ្ចុះពន្ធរថយន្តអគ្គិសនី (EV tax credits) និងផ្លាស់ប្តូរគោលការណ៍ស្តីពីស្តង់ដារសន្សំសំចៃប្រេងឥន្ធនៈ ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តបង្កើត EV (ហើយបង្កើតប្រព័ន្ធជួញដូរក្រេឌីតបរិស្ថាន ដែលជាមូលដ្ឋានចំណូលដ៏ចំបងសម្រាប់ Tesla ដោយលក់ក្រេឌីត EV ទៅក្រុមហ៊ុនផ្សេងៗដែលមានគោលការណ៍ប្រើប្រាស់ប្រេងមិនស្ថិតស្ថេរ)។

ការលុបចោលការបញ្ចុះពន្ធនេះប្រហែលជាប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗជាង Tesla ប៉ុន្តែប្រសិនបើប្រព័ន្ធក្រេឌីតនេះត្រូវបាត់បង់ នោះវានឹងបណ្តាលឱ្យ Tesla បាត់បង់ចំណូលចំនួន ៦៩២ លានដុល្លារ ក្នុងត្រីមាសមុនតែមួយ។

ថ្លែងនៅក្នុងសេតវិមានកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោកត្រាំ និង លោក Elon Musk បានសហការក្នុងជំរុញលើការលក់រថយន្ត Tesla មិនជួយឱ្យកើនឡើងការលក់នោះទេ ទោះបីសមាជិកសំខាន់ៗរបស់អ្នករួមគណបក្សជាមួយលោកត្រាំ មួយចំនួន រួមទាំងលោកត្រាំ បានប្រកាសថាពួកគេចង់ទិញ Tesla ក៏ដោយ។ ទោះយ៉ាងណាក៏ដោយ វាបានធ្វើឱ្យភាពទាក់ទាញរបស់ Tesla មានលក្ខណៈចម្លែក ពោល គឺអ្នកនយោបាយដែលតែងតែបដិសេធ EV មុននេះ កំពុងចាប់អារម្មណ៍លើ Tesla ប៉ុន្តែសុទ្ធតែដោយសារកត្តានយោបាយ។

ការប្រកាសលក់ថ្មីៗ ការលើកស្ទួយតម្លៃភាគហ៊ុនដោយមន្រ្តីរដ្ឋាភិបាល និងការដាក់ឱ្យរថយន្ត Tesla ជារថយន្តសម្រាប់ប្រើប្រាស់ជាអាទិភាព ដោយមេធាវីរបស់រដ្ឋបាលលោកត្រា គឺលោកស្រី Pam Bondi។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Tesla ហាក់នៅតែមានបញ្ហាជាប់គាំង ពិបាកដោះស្រាយ ព្រោះតែអ្នកប្រើប្រាស់ហាក់អស់ជំនឿទៅលើលោក Elon Muskតែម្ដង៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories