30.8 C
Cambodia
ថ្ងៃ​សុក្រ, ខែ​មិថុនា 6, 2025
ផ្ទះព័ត៌មានទាក់ទងនឹងរថយន្តឆ្នាំ2025:Mazdaជាប់ឈ្មោះជាក្រុមហ៊ុនផលិតរថយន្តមានសុវត្ថិភាពឈានមុខគេ

ឆ្នាំ2025:Mazdaជាប់ឈ្មោះជាក្រុមហ៊ុនផលិតរថយន្តមានសុវត្ថិភាពឈានមុខគេ

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ជប៉ុន Mazda បានជាប់ឈ្មោះជាក្រុមហ៊ុនផលិតរថយន្តដែលមានសមត្ថភាពខ្ពស់បំផុត ក្នុងចំណាត់ថ្នាក់សុវត្ថិភាពរបស់ទីភ្នាក់ងារវាយតម្លៃសុវត្ថិភាព Insurance Institute for Highway Safety (IIHS) ប្រចាំឆ្នាំ ២០២៥ ដោយក្រុមហ៊ុននេះទទួលបានពានរង្វាន់ច្រើនជាងគេ។ ជាមួយនឹងរថយន្តចំនួនប្រាំបួនដែលទទួលបានជ័យលាភីថាជារថយន្ត “TOP SAFETY PICK+” ដែលមានប្រជាប្រិយភាព ខណៈដែល Mazda បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសុវត្ថិភាពរបស់ខ្លួនបន្តទៀតនាពេលអនាគត រួមជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះ។

រថយន្ត ំMazda 3
រថយន្ត ំMazda 3

ការសាកល្បងថ្មី និងសុវត្ថិភាពកាន់តែខ្ពស់

IIHS គឺជាស្ថាប័នឯករាជ្យដែលមិនផ្ដោតសំខាន់លើការរកចំណូលឡើយ ហើយមានស្នាក់ការនៅសហរដ្ឋអាមេរិក ដែលជាស្ថាប័នមួយវាយតម្លៃលើសុវត្ថិភាពរថយន្ត។ ស្ថាប័ននេះបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចាប់អារម្មណ៍ និងប្រកួតប្រជែងលើការផលិតរថយន្តដែលមានសុវត្ថិភាពកាន់តែខ្លាំង។ Mazda ត្រូវបានត្រួតពិនិត្យសុវត្ថិភាពរបស់ IIHS ទាំងអស់ ទាំងភាពធន់តទល់ជាមួយនឹងការបុក ការបញ្ចៀសគ្រោះថ្នាក់ និងប្រព័ន្ធការពារ។

ម៉ូដែលរថយន្ត Mazda ដែលទទួលពានរង្វាន់

រថយន្ត Mazda ដែលទទួល TOP SAFETY PICK+ ក្នុងឆ្នាំ ២០២៥ រួមមាន៖

Mazda3 Sedan

– Mazda3 Hatchback

– Mazda CX-30

– Mazda CX-50 (រួមបញ្ចូលម៉ូដែល Hybrid)

– Mazda CX-70 (រួមបញ្ចូលម៉ូដែល Plug-in Hybrid)

Mazda CX-90 (រួមបញ្ចូលម៉ូដែល Plug-in Hybrid)

រថយន្តទាំងអស់នេះបានបង្ហាញសមត្ថភាពល្អក្នុងការសាកល្បងដោយស្ថាប័ន IIHS បង្ហាញពីការច្នៃប្រឌិត និងការប្រើប្រាស់សម្ភារៈដែលមានកម្លាំងខ្ពស់។

លក្ខខណ្ឌថ្មីក្នុងការទទួលពានពី IIHS

ស្ថាប័នវាយតម្លៃសុវត្ថិភាព IIHS បានដាក់លក្ខណៈវិនិច្ឆ័យថ្មី សម្រាប់រថយន្តដែលចង់ទទួលបាន TOP SAFETY PICK+ ត្រូវតែមាន៖

– ពិន្ទុ “ល្អ (Good)” ក្នុងការសាកល្បងបុកចំហៀង និងបុកមធ្យម

– កម្រិត “អាចទទួលយកបាន (Acceptable)” ឬល្អជាងនេះ សម្រាប់ប្រព័ន្ធភ្លើងមុខដែលជាមាត្រដ្ឋាន

– ពិន្ទុ “ខ្ពស់បំផុត (Superior)” សម្រាប់ប្រព័ន្ធការជៀសវាងការបុកមុខ ដែលរួមបញ្ចូលការប្រើប្រាស់កាមេរ៉ាដើម្បីរកឃើញអ្នកថ្មើរជើងទាំងថ្ងៃ និងយប់

Mazda បានឆ្លងកាត់លក្ខណៈវិនិច្ឆ័យទាំងនេះដោយលើសលុប បញ្ជាក់ពីការចំណាយកម្លាំងក្នុងការបង្កើតរថយន្តដែលមានសុវត្ថិភាពខ្ពស់។

ការប្ដេជ្ញាចិត្តពីការអភិវឌ្ឍផ្នែកសុវត្ថិភាពរបស់ Mazda

Mazda

Mazda បានចាប់ផ្តើមអភិវឌ្ឍសុវត្ថិភាព ជាផ្នែកសំខាន់នៃទស្សនៈរចនារថយន្ត។ ក្រុមហ៊ុននេះបានប្រើ Mazda i-Activsense ដែលជាប្រព័ន្ធសុវត្ថិភាពអភិវឌ្ឍន៍ ដោយរួមបញ្ចូល៖

– ប្រព័ន្ធចាប់ហ្វ្រាំងនៅពេលអាសន្នដោយស្វ័យប្រវត្តិ

– ប្រព័ន្ធជូនដំណឹងពេលបាត់បង់លំនឹងលើផ្លូវ

– ប្រព័ន្ធត្រួតពិនិត្យល្បឿន

– ប្រព័ន្ធពិនិត្យចំណុចប្រក្រតីណាមួយ

លោក Masahiro Moro អគ្គនាយករបស់ Mazda Motor Corporation បាននិយាយថា៖ “សុវត្ថិភាពមិនមែនមានតែការការពារនៅពេលកើតគ្រោះថ្នាក់ប៉ុណ្ណោះ តែក៏ជាការរារាំងគ្រោះថ្នាក់ផងដែរ”។ លោកថា៖ “គោលដៅរបស់ Mazda គឺការបង្កើតពិភពលោកដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ដោយបន្ថែមបច្ចេកវិទ្យាសុវត្ថិភាពថ្មីៗជានិច្ច។”

ការទទួលស្គាល់ក្នុងឧស្សាហកម្មផលិតរថយន្ត និងឥទ្ធិពលដល់អតិថិជន

ការទទួលពានរបស់ Mazda ក្នុងចំណាត់ថ្នាក់ IIHS ឆ្នាំ ២០២៥ បានបង្ហាញថា រថយន្ត Mazda គឺជាជម្រើសល្អសម្រាប់អតិថិជនដែលស្វែងរករថយន្តដែលមានសុវត្ថិភាព។

លោក David Harkey ប្រធាន IIHS បានអបអរសាទរចំពោះភាពជោគជ័យលើផ្នែកសុវត្ថិភាពរបស់ Mazda ដោយលោកថា៖ “ក្រុមហ៊ុនដែលអភិវឌ្ឍសុវត្ថិភាព និងស្វែងរកវិធីល្អសម្រាប់ការបង្ការគ្រោះថ្នាក់ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការស្លាប់ និងរងគ្រោះធ្ងន់ធ្ងរ។ Mazda បានក្លាយជាគំរូសម្រាប់ឧស្សាហកម្មរថយន្តទូទាំងពិភពលោក។”

សន្និដ្ឋាន

ដោយសារបានពានឈ្នះច្រើនបំផុតក្នុងចំណាត់ថ្នាក់សុវត្ថិភាព IIHS Mazda បន្តដាក់បញ្ចូលបច្ចេកវិទ្យាសុវត្ថិភាពអភិវឌ្ឍន៍នៅក្នុងរថយន្តរបស់ខ្លួន ព្រោះសុវត្ថិភាពក្លាយជាបញ្ហាសំខាន់សម្រាប់អ្នកបើកបរ Mazda កំពុងស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលនាំមុខឧស្សាហកម្មរថយន្ត។

សម្រាប់អ្នកបើកបរ ដែលកំពុងស្វែងរករថយន្តដែលផ្តល់នូវសុវត្ថិភាព កម្លាំង និងភាពទុកចិត្ត Mazda នៅតែជាជម្រើសល្អបំផុតក្នុងឆ្នាំ ២០២៥៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories