37.2 C
Cambodia
ថ្ងៃ​ពុធ, ខែ​មេសា 16, 2025
ផ្ទះព័ត៌មានទាក់ទងនឹងរថយន្តក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

Date:

Related stories

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...

ការ​ដំឡើង​ពន្ធ​នាំ​ចូល​49%របស់​អាមេរិក​លើ​ផលិតផល​កម្ពុជា​​ជះឥទ្ធិពល​ដល់​ការ​នាំ​ចូល​រថយន្ត​ពី​អាមេរិក​មក​កម្ពុជា​ឬ​ទេ?

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​ដោយ​ផ្ដោតលើគោលនយោបាយ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​តម្រូវការ​ទីផ្សារនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដំឡើងអត្រាភាគរយពន្ធនាំចូលលើផលិតផលកម្ពុជាបានធ្វើឱ្យមានការព្រួយបារម្ភថា អាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាការនាំចូលផលិតផលរថយន្ត។ សំណួរសំខាន់មួយដែលកើតឡើងគឺ ថាតើការដំឡើងពន្ធពីសំណាក់មហាអំណាចអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី...

Volvo XC90 ឆ្នាំ2025មកជាមួយរូបរាងកាន់តែស្អាតជាងមុន និងមុខងារពិសេសៗ

Volvo XC90 គឺជារថយន្តប្រភេទ SUV ប្រណីតខ្នាតមធ្យមដែលទទួលបានការសាទរទូទាំងពិភពលោកសម្រាប់ការរចនាដ៏ទំនើប លក្ខណៈពិសេសសុវត្ថិភាពទំនើប និងសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងនាមជារថយន្ត SUV...

រថយន្តទាំង5ដែលគួរទិញប្រើបំផុត ខណៈពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច

សេចក្តីផ្តើម (Top 5 Cars) បញ្ហាអតិផរណាពិភពលោកកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក អ្នកទិញរថយន្តកំពុងស្វែងរកយានយន្តដែលផ្តល់នូវភាពជឿជាក់ ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រេង និងតម្លៃសមរម្យ។ ការចំណាយលុយច្រើនសម្រាប់លើការរស់នៅប្រចាំថ្ងៃ ជាកត្តាដែលតម្រូវឱ្យមនុស្សជ្រើសរើសរថយន្តដែលបំពេញតម្រូវការប្រចាំថ្ងៃដែលមិនសូវអស់ថវិកាច្រើន។...
spot_imgspot_img

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។

រថយន្ត BYD Sealion 5
រថយន្ត BYD Sealion 5

ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចូលមកកាន់ទីផ្សារកម្ពុជា រហូតឈានដល់ការត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការជ្រើសរើសកម្ពុជា ជាមូលដ្ឋានដំឡើងរថយន្ត BYD មួយបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ថ្មីៗនេះ 𝗕𝗬𝗗 បាននាំចូលរថយន្តម៉ូឌែលថ្មីចូលទីផ្សារប្រទេសកម្ពុជា ក្នុងនោះមាន 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 និង 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮 ដែលជារថយន្តមិនត្រឹមតែមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងសន្សំសំចៃខ្លាំងនោះទេ ហើយតម្លៃពិតជាស័ក្តិសមបំផុតសម្រាប់ប្រជាជនកម្ពុជា

ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេចក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។ ឯកឧត្តមរំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories