29.5 C
Cambodia
ថ្ងៃ​ពុធ, ខែ​មេសា 16, 2025
ផ្ទះការណែនាំពីការទិញរថយន្តហេតុផល12យ៉ាងដែលលោកអ្នកគួរទិញឡានមួយទឹកជាជាងឡានថ្មី

ហេតុផល12យ៉ាងដែលលោកអ្នកគួរទិញឡានមួយទឹកជាជាងឡានថ្មី

Date:

Related stories

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...

ការ​ដំឡើង​ពន្ធ​នាំ​ចូល​49%របស់​អាមេរិក​លើ​ផលិតផល​កម្ពុជា​​ជះឥទ្ធិពល​ដល់​ការ​នាំ​ចូល​រថយន្ត​ពី​អាមេរិក​មក​កម្ពុជា​ឬ​ទេ?

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​ដោយ​ផ្ដោតលើគោលនយោបាយ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​តម្រូវការ​ទីផ្សារនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដំឡើងអត្រាភាគរយពន្ធនាំចូលលើផលិតផលកម្ពុជាបានធ្វើឱ្យមានការព្រួយបារម្ភថា អាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាការនាំចូលផលិតផលរថយន្ត។ សំណួរសំខាន់មួយដែលកើតឡើងគឺ ថាតើការដំឡើងពន្ធពីសំណាក់មហាអំណាចអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី...

Volvo XC90 ឆ្នាំ2025មកជាមួយរូបរាងកាន់តែស្អាតជាងមុន និងមុខងារពិសេសៗ

Volvo XC90 គឺជារថយន្តប្រភេទ SUV ប្រណីតខ្នាតមធ្យមដែលទទួលបានការសាទរទូទាំងពិភពលោកសម្រាប់ការរចនាដ៏ទំនើប លក្ខណៈពិសេសសុវត្ថិភាពទំនើប និងសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍។ ក្នុងនាមជារថយន្ត SUV...
spot_imgspot_img

នៅពេលទិញយានជំនិះ អ្នកទិញជាច្រើនប្រឈមនឹងបញ្ហាទូទៅដូចជា៖ តើពួកគេគួរតែទិញរថយន្តថ្មី ឬរថយន្តមួយទឹក? ចំពោះរថយន្តថ្មីមាននូវជាមួយលក្ខណៈពិសេសចុងក្រោយ ខណៈរថយន្តមួយទឹកអាចជួយឱ្យអ្នកទិញកាត់បន្ថយលើការទិញរថយន្តបានច្រើន។ ប្រសិនបើអ្នកកំពុងពិចារណាទិញរថយន្ត ក្នុងអត្ថបទខាងក្រោមនេះ ជាហេតុផលទាំង ១២ បង្ហាញថា ការទិញរថយន្តមួយទឹកចំណេញជាងការទិញរថយន្តថ្មី៖

Buy a Used Car

ទី១៖ សន្សំសំចៃថវិកា (Buy a Used Car)

អត្ថប្រយោជន៍ជាក់ស្តែងបំផុតមួយនៃការទិញរថយន្តមួយទឹក គឺការសន្សំសំចៃថវិកា។ យានជំនិះមួយទឹកភាគច្រើនមានតម្លៃថោកជាងរថយន្តថ្មីដល់ខ្ទង់ពាន់ដុល្លារ ដែលធ្វើឱ្យវាក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងរថយន្តថ្មី។

ទី២៖ មិនងាយធ្លាក់ថ្លៃ

រថយន្តថ្មីធ្លាក់តម្លៃលឿននៅពេលដែលត្រូវបានលក់ចេញពីឃ្លាំង ឬក្រុមហ៊ុនលក់រថយន្ត រថយន្ត​ថ្មី​អាច​ធ្លាក់ថ្លៃ​​ពី ២០ ទៅ ៣០% នៅឆ្នាំដំបូង។ ចំណែករថយន្តមួយទឹក ជារថយន្តដែលធ្លាក់តម្លៃរួចហើយ បានន័យថា បើអ្នកទិញរថយន្តថ្មីនោះ នឹងធ្លាក់ថ្លៃម្ដងបន្តិចៗតាមពេលវេលា ដូច្នេះការទិញរថយន្តមួយទឹកជាការវិនិយោគដ៏ឆ្លាតវៃ​ និងចំណេញជាង។

ទី៣៖ កាត់បន្ថយការចំណាយលើការទិញសេវាធានារ៉ាប់រង

សេវាធានារ៉ាប់រងរបស់រថយន្តមួយទឹកទាបជាងរថយន្តថ្មី ដោយសាររថយន្តមួយទឹកមានតម្លៃទាបជាងទីផ្សារ ក្រុមហ៊ុនធានារ៉ាប់រងគិតប្រាក់តិច ដើម្បីធានាលើរថយន្តមួយទឹក។ ប្រការនេះអាចជាការសន្សំសំចៃរយៈពេលវែងយ៉ាងសំខាន់លើការធានារ៉ាប់រងចំពោះរថយន្ត ដោយធ្វើឱ្យរថយន្តមួយទឹកជាជម្រើសដែលមានសន្សំសំចៃជាងរថយន្តថ្មី។

ទី៤៖ តម្លៃចុះបញ្ជីសមរម្យ

ដោយសាររថយន្តមួយទឹកមានតម្លៃទាបជាងរថយន្តថ្មី ធ្វើឱ្យថ្លៃចុះបញ្ជីយានយន្តថោកជាងរថយន្តថ្មី នេះមានន័យថា វាការសន្សំកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលអ្នកជ្រើសរើសឡានមួយទឹក។

ទី៥៖ អត្រាការប្រាក់ទាបសម្រាប់សេវាបង់រំលោះ

អត្រាការប្រាក់សម្រាប់ការបង់រំលោះរថយន្តមួយទឹកទាបជាងរថយន្តថ្មី ដោយសារតម្លៃពេញនៃរថយន្តមួយទឹក គឺទាបជាង លោកអ្នកមានទទួលបានតម្លៃ និងអត្រាការប្រាក់សមរម្យ ឬទាបការបង់រំលោះរថយន្តថ្មី។

ទី៦៖ ធានាលើគុណភាពប្រើប្រាស់

ការ​ទិញ​រថយន្ត​មួយទឹក មិនមែនសុទ្ធតែ​មាន​ន័យ​ថា ទិញរថយន្តដែល​​គុណភាព​ទេ។ ឃ្លាំងចែកចាយរថយន្តជាច្រើនផ្តល់ជូននូវរថយន្តដែលមានការធានា (CPO) ដែលឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងមានទាំងការធានាបន្ថែម ដែលឱ្យអ្នកស្រួលចិត្តព្រោះអាចទិញបានរថយន្តដែលអាចទុកចិត្តដោយមិនចាំបាច់ចំណាយលុយច្រើនពេក។

ទី៧៖ ភាពសម្បូរបែប និងជម្រើសកាន់តែច្រើន

នៅពេលអ្នកជ្រើសរើសរថយន្តដែលមួយទឹក អ្នកមានសិទ្ធិប្រើប្រាស់រថយន្ត និងម៉ូដែលជាច្រើនប្រភេទ។ មិនថាអ្នក ស្វែងរករថយន្តពណ៌ណា? ស៊េរីណា? ឬម៉ូដែលណានោះទេ ទីផ្សាររថយន្តមួយទឹកផ្តល់នូវជម្រើសរាប់មិនអស់។

ទី៨៖ មិនអស់ថវិកាលើការចំណាយថ្លៃកុម្យុង និងការកាត់ថ្លៃខ្ពស់ពីអ្នកលក់

អ្នកទិញរថយន្តថ្មីតែងតែចំណាយលើថ្លៃផ្សេងៗ ដូចជា៖ ថ្លៃដឹកជញ្ជូន ថ្លៃរៀបចំឯកសាររបស់ឃ្លាំង និងថ្លៃធ្វើដំណើរ។ រថយន្តមួយទឹកជាទូទៅមិនសូវចំណាយលើថ្លៃសេវាបន្ថែមទាំងនេះឡើយ ដែលជួយឱ្យអ្នកទិញអាចសន្សំប្រាក់បានច្រើនជាងមុន។

ទី៩៖ ការពារបរិស្ថាន

ការទិញមួយទឹក គឺជាជម្រើសដែលមិនប៉ះពាល់ផលប៉ះពាល់ដល់បរិស្ថាន។ ការផលិតរថយន្តថ្មីត្រូវការធនធាន និងថាមពលសំខាន់ៗ ដែលរួមចំណែកដល់ការបំភាយកាបូនទៅក្នុងបរិយាកាស។ ការទិញរថយន្តមួយទឹកអ្នកជួយកាត់បន្ថយតម្រូវការក្នុងការផលិតរថយន្តថ្មី កាត់បន្ថយការបំភាយឧស្ម័នកាបូន និងលើកកម្ពស់និរន្តរភាពផែនដី។

ទី១០៖ ការប្រើប្រាស់ជាក់ស្ដែង

នៅពេលអ្នកទិញរថយន្តមួយទឹក អ្នកអាចពឹងផ្អែកលើការវាយតម្លៃរបស់អ្នកប្រើប្រាស់ផ្សេងទៀត និងទិន្នន័យនានា ដើម្បីវាយតម្លៃការប្រើប្រាស់ជាក់ស្ដែង ភាពជឿជាក់ និងបញ្ហាទូទៅរបស់វា។ ព័ត៌មាននេះអាចរកបានយ៉ាងងាយស្រួលសម្រាប់រថយន្តចាស់ៗ ដែលអនុញ្ញាតឱ្យអ្នកធ្វើការសម្រេចចិត្តផ្អែកលើបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ជាជាងការអួយរបស់អ្នកផលិត ឬអ្នកលក់។

ទី១១៖ តម្លៃលក់ចេញវិញល្អ

ដោយសាររថយន្តមួយទឹកធ្លាក់ថ្លៃយឺតជាងរថយន្តថ្មី ដូច្នេះវាអាចរក្សាហាងឆេងថេរបានយូរ។ ប្រសិនបើអ្នកសម្រេចចិត្តលក់រថយន្តមួយទឹករបស់អ្នកនៅពេលក្រោយ អ្នកនឹងទទួលបានតម្លៃលក់បន្តប្រសើរជាងបើធៀបនឹងអ្នកដែលបានទិញរថយន្តថ្មីស្រឡាង ហើយជួបប្រទះនឹងបញ្ហាធ្លាក់ថ្លៃលឿន។

ទី១២៖ កាត់បន្ថយការចំណាយលើកែលម្អរថយន្ត

អ្នកទិញរថយន្តថ្មីជាច្រើនបានចំណាយប្រាក់បន្ថែមលើការលេង​ ឬកែរថយន្តបន្ថែម ដូចជា៖ កៅអីស្បែក កង់រថយន្ត ឬបាស់រថយន្តជាដើម។ សម្រាប់រថយន្តមួយទឹក ម្ចាស់មុនអាចនឹងបន្ថែមមុខងារទាំងនេះរួចហើយ ដែលអនុញ្ញាតឱ្យអ្នករីករាយនឹងរថយន្តទាំងនោះដោយមិនគិតថ្លៃបន្ថែម។

សរុបជារួម៖

ការទិញរថយន្តមួយទឹកគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆ្លាតវៃដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាងការទិញរថយន្តថ្មី រាប់ចាប់តាំងពីការសន្សំសំចៃលើការចំណាយទិញរថយន្ត អត្រាបង់រំលោះ តម្លៃសេវាធានារ៉ាប់រង និងថ្លៃចុះបញ្ជីអត្ថប្រយោជន៍គឺមិនអាចប្រកែកបាន។ លើសពីនេះ ជាមួយនឹងជម្រើសដែលមានការបញ្ជាក់ជាមុន និងម៉ូដែលជាច្រើនដែលត្រូវជ្រើសរើស ការស្វែងរកយានជំនិះដែលប្រើរួចដែលអាចទុកចិត្តបាន និងតម្លៃសមរម្យគឺមិនងាយស្រួលនោះទេ។

សូមពិចារណាស្វែងរកជម្រើសរថយន្តមួយទឹកមុនសិន មិនត្រឹមតែអ្នកនឹងសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នក នឹងអាចជ្រើសរើសរថយន្តដែលមានប្រយោជន៍ និងរួមចំណែកការពារបរិស្ថានផងដែរ៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories