31.8 C
Cambodia
ថ្ងៃ​សៅរ៍, ខែ​មេសា 19, 2025
ផ្ទះការណែនាំពីការទិញរថយន្តការធ្វើតេស្តសាកល្បងសមត្ថភាពរថយន្ត Lexus LX700h 2025

ការធ្វើតេស្តសាកល្បងសមត្ថភាពរថយន្ត Lexus LX700h 2025

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

ទោះបីជាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន រថយន្ត Lexus LX700h បានមកដល់ជាមួយនឹងប្រភេទម៉ាស៊ីន Hybrid និងរំលេចជាមួយនូវរចនាបថបុរាណ។

ជានិច្ចជាកាលត្រកូលរថយន្ត Lexus LX គឺជារថយន្តប្រភេទ SUV ធំប្រណីតមានចំនួនបីជួរ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនាក់ទំនងយូរអង្វែងរបស់វាជាមួយប្រភេទរថយន្ត Toyota Land Cruiser ដែលបានទទួលការទទួលស្គាល់ចំពោះភាពធន់ និងសមត្ថភាពធ្វើដំណើរក្នុងគ្រប់កាលៈទេសៈ។ ទោះជាយ៉ាងណា សម្រាប់ជំនាន់បច្ចុប្បន្ននៃ LX ដែលត្រូវបានណែនាំនៅឆ្នាំ ២០២២ បានផ្លាស់ប្តូរ ម៉ូដែលរថយន្តនេះហាក់ថមថយភាពខ្លាំងសម្រាប់ការបើកបរ ទោះបីជាផ្នែកខាងក្រោមរបស់រថយន្តម៉ូដែលនេះមានភាពរឹងមាំក៏ដោយ។ នៅឆ្នាំ ២០២៥ ម៉ូដែល LX បានត្រឡប់ទៅរកភាពខ្លាំងជាថ្មីវិញជាមួយកំណែ Overtrail ដែលផ្តោតលើការបើកបរផ្លូវថ្នល់ ដែលមានតែនៅក្នុងជម្រើសកម្លាំងម៉ាស៊ីន Hybrid របស់វា។

2025 Lexus LX700h

រថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥

ការណែនាំអំពីរថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥ (2025 Lexus LX700h)

Lexus LX700h ក៏ដូចជាប្រភេទ Land Cruiser ប៉ុន្តែក៏មិនដូចនឹង Land Cruiser នោះដែរ។ ទោះបីជានៅសហរដ្ឋអាមេរិក Land Cruiser ថ្មីមួយបានមកដល់នៅឆ្នាំ ២០២៤ វាគឺជាស៊េរី 250 មិនមែនជាស៊េរី 300 ដែលមានទំហំធំជាងដែលលក់នៅទីផ្សារពិភពលោកទេ។ យានជំនិះទាំងនេះ រាប់បញ្ចូលទាំងម៉ូដែល Lexus GX, Toyota 4Runner, Sequoia, Tacoma និង Tundra ត្រូវបានបង្កើតឡើងនៅលើគម្រូ TNGA-F ដែល LX និង Land Cruiser 300 មានរចនាបថខាងក្រៅ (body-on-frame) ជាមួយស៊ីស្តឹមប៉ុងក្រោមរឹង និងម៉ាស៊ីន Twin-Turbocharged ចំណុះប្រេង ៣.៤លីត្រ ជាមួយកម្លាំងម៉ាស៊ីណ V-6 ផលិតថាមពល ៤០៩សេះ និង torque 479 lb-ft។

ចំណែកឯ Lexus LX700h ឆ្នាំ 2025 គឺប្រើប្រព័ន្ធ Hybrid ម៉ាស៊ីន V-6 រួមជាមួយនឹងម៉ូទ័រអគ្គិសនី។ ប្រព័ន្ធនេះផ្តល់ថាមពលរហូតដល់ ៤៥៧សេះ និង ៥៨៣ lb-ft torque។ វាប្រើប្រាស់ប្រព័ន្ធប៉ុងក្រោម 4WD និងប្រើសាំងពិសេស ឬ premium fuel។

2025 Lexus LX700h

រថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥ បើកបរលើស្ថានភាពផ្លូវលំបាក

យ៉ាងហោចណាស់ នៅក្នុង LX600។ នៅឆ្នាំ២០២៥ Lexus LX700h បានមកដល់ ដោយមានកំណែអគ្គិសនីលើម៉ាស៊ីន V-6 នោះ។ វាស្ទើរតែដូចគ្នាទៅនឹងការកំណត់ i-Force Max នៅក្នុងរថយន្ត Tundra និង Sequoia ដែលម៉ូទ័រអគ្គិសនីត្រូវបានបញ្ចូលគ្នារវាងម៉ាស៊ីន និងប្រអប់គ្រឿង។ ទោះបីជាផ្នែកខាងក្នុងម៉ាស៊ីនត្រូវបានចែករំលែកជាមួយ Toyota ក៏ដោយ នៅក្នុង LX700h វាត្រូវបានកែតម្រូវឱ្យដំណើរការលើសាំងដែលមានគុណភាពខ្ពស់ ដែលបង្កើនថាមពលដល់ ៤៥៧សេះ និង torque ៥៨៣ lb-ft ដែលលើស Toyota។ ថាមពលទាំងអស់នេះត្រូវបានបញ្ជូលតាមរយៈប្រអប់គ្រឿងស្វ័យប្រវត្តិជាមួយនឹងល្បឿន ១០ដង ទៅកាន់កង់ទាំងបួន(4WD)ពេញតែម្ដង។

ដើម្បីបែងចែកប្រព័ន្ធថាមពលបន្ថែមលើ Lexus LX700h ក្រុមហ៊ុន Lexus បានភ្ជាប់ឧបករណ៍បង្កើតចរន្ត និងម៉ាស៊ីនបញ្ចេះដាច់ដោយឡែក ដែលមុខងារទាំងនេះត្រូវបានគ្របដណ្តប់ដោយម៉ូទ័រដែលបញ្ចូលជាមួយប្រអប់គ្រឿងនៅក្នុងកម្មវិធីរបស់ Toyota។ វាត្រូវបានគេមើលឃើញថាជាការគាំទ្រជាក់លាក់នៅក្នុង Lexus LX700h។ ប្រសិនបើប្រព័ន្ធអគ្គិសនីមានបញ្ហាដោយសារប្រការណាមួយ យានជំនិះនៅតែអាចបញ្ចេះ និងបើកបរបាន ដោយដំណើរការដូចជា៖ LX600ជាដើម។

2025 Lexus LX700h

រថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥

ក្រុមហ៊ុន Lexus បានបញ្ជាក់យ៉ាងច្បាស់ថាអគ្គិសនីនេះត្រូវបានកែតម្រូវសម្រាប់បំពេញបន្ថែមប៉ុណ្ណោះ មិនមែនផ្ដោតលើប្រសិទ្ធភាពនោះទេ។ នេះត្រូវបានបង្ហាញដោយការប៉ាន់ស្មានអំពីប្រសិទ្ធភាពប្រើប្រាស់សាំងរបស់វា៖ 19 mpg (12.38 លីត្រ/100km) ក្នុងទីក្រុង និង 22 mpg (10.69 l/100km) លើផ្លូវហាយវេធំៗ ពោលគឺ Lexus LX700h ល្អជាងប្រហែល 2 mpg (117.61 l/100km) សម្រាប់ការបើកបរក្នុងទីក្រុង និងការបើកបរទូទៅ បើធៀបជាមួយ Lexus LX600 លើផ្លូវហាយវេ។ ចំពោះ ការបង្កើនល្បឿនដល់ 60 mph ត្រូវចំណាយពេល ៦.៤វិនាទី ដែលលឿនជាង Lexus LX600 ដែលត្រូវចំណាយពេល ៦.៧វិនាទី។

ការផ្លាស់ប្តូរផ្សេងទៀតសម្រាប់ Lexus LX ឆ្នាំ2025 រួមមានដូចជា៖ ការបង្ហាញខ្នាតលេខឌីជីថលនៅផ្នែករង្វាស់ល្បឿនលើរថយន្តធំជាងមុន, ការរចនាថ្មីលើកន្លែងចង្កឹះលេខ និងកែលម្អលើប្រព័ន្ធសុវត្ថិភាពផងដែរ។ យ៉ាងណា ការណែនាំអំពីកំណែ Overtrail ដែលផ្តោតលើការបើកបរផ្លូវថ្នល់ ដែលត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធម៉ាស៊ីន Hybrid។

បញ្ហាដដែល

ដោយលើកលែងតែ Lexus LX700h F Sport Handling, សម្រាប់ Lexus LX700h គ្មានលក្ខណៈជារថយន្តបែប Sport និងបើកបរមិនបានស្និទ្ធល្អនៅឡើយ។ ផ្ទុយទៅវិញ វាបើកបរលើផ្លូវដោយគ្មានធ្ងន់ណែនឡើយ ខណៈចំពោះការបញ្ជាកង់ក៏មិនសូវស្មើល្អ និងហាក់ជ្រុលទៅមុខនៅពេលដែលជាន់ហ្វ្រាំង។ ផ្ទៃណាមួយក្រៅពីផ្លូវដែលរលីងដូចកញ្ចក់ធ្វើឱ្យរាងកាយរញ្ជួយ និងញ័រ បង្ហាញថា តួរថយន្តទាំងមូលមិនស័ក្តិសមសម្រាប់យានជំនិះដែលគេចាត់ទុកថាមានលក្ខណៈជាប្រភេទរថយន្ត Sport នោះទេ។

បច្ចេកវិទ្យា និងគុណភាពសុវត្ថិភាព

LX700h មានអេក្រង់ digital ថ្មី ឧបករណ៍បញ្ជា electronic shifter ដំណើរការល្អប្រសើរជាងមុន និងប្រព័ន្ធសុវត្ថិភាពដែលធ្វើបានយ៉ាងល្អប្រសើរ។

2025 Lexus LX700h

Option នៅលើរថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥

Overtrail នៅលើ Lexus LX700h ជាជម្រើសល្អបំផុត

LX700h Overtrail គឺជាម៉ូដែលប្រសើរ ដោយផ្តោតលើការបើកបរលើដីល្បាប់។ វាមានទំហំកង់ ១៨ អ៊ីញ ដោយសំបកកង់មានកម្រាស់ ៣៣អ៊ីញសម្រាប់ផ្លូវដែលគ្រោះថ្នាក់។ Overtrail មានបំពាក់ប្រព័ន្ធ locking center differential។

Ultra Luxury មិនសូវល្អដូចដែលរំពឹងទុក

LX700h Ultra Luxury មានកៅអីកាឡើងកំដៅ និងម៉ាស្សា ប៉ុន្តែសេនស័ររាងកម្រិតខ្សោយពេក បណ្តាលឱ្យមានអារម្មណ៍ដូចជា នៅលើទូកកំពុងបើក។

រក្សារចនាបថបុរាណ តែអាចទាក់ទាញអ្នកដែលចូលចិត្តបើកបរលើស្ថានភាពដីល្បាប់លំបាកៗ

LX700h Overtrail មានតម្លៃចាប់ពី $115,350 ដែលថោកជាង Lexus LX700h F Sport Handling និង Ultra Luxury។ ប៉ុន្តែដោយសារការរក្សារចនាបថបែបបុរាណ បណ្តាលឱ្យ Lexus LX700h មានជួរទី៣តូចពេក។

2025 Lexus LX700h

កង់របស់រថយន្ត Lexus LX700h ស៊េរីថ្មីឆ្នាំ២០២៥

ទោះបីជាផ្លាស់ប្តូរតាមសម័យថ្មី ក៏ Lexus LX700h នៅតែមានអារម្មណ៍បែបចាស់ ប៉ុន្តែសម្រាប់អ្នកចូលចិត្តរថយន្តបែប Land Cruiser LX700h Overtrail អាចជាជម្រើសល្អសម្រាប់ការធ្វើដំណើរចូលទៅក្នុងទីល្បាប់៕

ប្រភពអត្ថបទ៖ Motortrend

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories