24.8 C
Cambodia
ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះព័ត៌មានទាក់ទងនឹងរថយន្តBYD ក្រុមហ៊ុនផលិតរថយន្តលំដាប់ទី1របស់ចិនរកចំណូលបានខ្ពស់ជាងTeslaលើកដំបូង

BYD ក្រុមហ៊ុនផលិតរថយន្តលំដាប់ទី1របស់ចិនរកចំណូលបានខ្ពស់ជាងTeslaលើកដំបូង

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន គឺក្រុមហ៊ុន BYD បានចេញផ្សាយការកើនឡើងប្រាក់ចំណូលរបស់ខ្លួនប្រមាណ ១១.៥% ដែលជាប្រាក់ចំណូលសុទ្ធនៅត្រីមាសទីបីនៅថ្ងៃពុធសប្ដាហ៍នេះ ខណៈដែលមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលចិន។

BYD vs Tesla: រថយន្តអគ្គិសនីផលិយដោយក្រុមហ៊ុន BYD

ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន BYD បានកើនឡើងដល់ ១១.៦ ពាន់លានយ័ន (១.៦៣ ពាន់លានដុល្លារ) នៅអំឡុងពាក់កណ្ដាលខែកក្កដា និងខែកញ្ញា ឆ្នាំមុន នេះបើតាមបញ្ជាក់របស់ក្រុមហ៊ុនក្នុងការបង្ហាញអំពីផ្សារភាគហ៊ុន។ ប្រាក់ចំណេញសុទ្ធរបស់ BYD សម្រាប់៩ខែដំបូង បានកើនឡើង ១៨.១% ពោលកើនដល់ ២៥.២ ពាន់លានយ័ន។

គិតត្រឹមត្រីមាសទីបី ក្រុមហ៊ុន BYD បានកើនឡើងប្រាក់ចំណូល ២៤% ជារៀងឆ្នាំ រហូតដល់ ២០១.១ ពាន់លានយ័ន (២៨.២៤ ពាន់លានដុល្លារ) ដែលប្រាក់ចំណូលត្រីមាសរបស់ BYD បានកើនលើសប្រាក់ចំណូលក្រុមហ៊ុន Tesla ជាលើកដំបូង ខណៈដែលប្រាក់ចំណូលរបស់ Tesla សម្រាប់ពាក់កណ្ដាលខែកក្កដា និងខែកញ្ញា បានត្រឹម ២៥.២ ពាន់លានដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្រុមហ៊ុន Tesla នៅតែនាំមុខលើក្រុមហ៊ុន BYD ក្នុងការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកដដែលចន្លោះខែកក្កដា ដល់ខែកញ្ញា។

អត្រារថយន្តរបស់ក្រុមហ៊ុន BYD មានប្រមាណជាងមួយភាគបីនៃការលក់រថយន្តអគ្គិសនី និង Plug-in Hybrid នៅប្រទេសចិនក្នុងឆ្នាំនេះ បានបំបែកកំណត់ត្រាលក់ប្រចាំខែនៅខែកញ្ញា ឆ្នាំ២០២៤ ហើយអត្រាលក់ប្រចាំត្រីមាសរបស់ BYD ក៏កើនដល់កម្រិតខ្ពស់ថ្មីផងដែរ។

ក្រុមហ៊ុនក្នុងស្រុករបស់ចិនមួយនេះ និងក្រុមហ៊ុនដទៃ ដូចជាក្រុមហ៊ុន Tesla បានទទួលអត្ថប្រយោជន៍ពីយុទ្ធសាស្ត្រ និងគោលនយោបាយរដ្ឋាភិបាលចិន ដែលតម្រូវឱ្យផ្លាស់ប្ដូររថយន្តចាស់ៗជាមួយរថយន្តប្រើប្រាស់អគ្គិសនី។ កាលពីខែមុន ការលក់រថយន្តនៅចិនបានធ្លាក់ចុះរយៈពេល ៥ខែដោយសារការជំរុញលើការឧបត្ថម្ភដល់អតិថិជន។ នេះបើតាមរបាយការណ៍ឧស្សាហកម្មរបស់ចិន។

BYD vs Tesla: ប្រាក់ចំណូលរបស់ក្រុមហ៊ុន BYD កើនឡើងដោយសារអ្វី?

រថយន្តអគ្គិសនីផលិយដោយក្រុមហ៊ុន BYD

នៅចុងខែតុលា មានអ្នកដាក់ពាក្យចូលប្រើប្រាស់អត្ថប្រយោជន៍ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលចិនសរុបដល់ទៅប្រមាណ ១.៥៧ លាននាក់ ដែលផ្តល់ជូនរហូតដល់ ២,៨០០ដុល្លារក្នុងការផ្លាស់ប្ដូររថយន្តចាស់ជាមួយរថយន្តប្រើអគ្គិសនី។

ជាពិសេស អាជ្ញាធរចិនក៏បានផ្តល់ការបញ្ចុះតម្លៃបន្ថែមដល់ ២០,០០០យ័នដល់អ្នកទិញរថយន្តអគ្គិសនី តាមរយៈកម្មវិធីដែលនឹងផុតកំណត់នៅចុងឆ្នាំនេះ។

ក្រុមហ៊ុន BYD បានស្ទុះដោយផ្តល់ការបញ្ចុះតម្លៃខ្លាំងលើម៉ូដែលដែលលក់ដាច់បំផុតរបស់ខ្លួន។ រថយន្តដែលលក់ដាច់ខ្លាំងបំផុត ជាប្រភេទរថយន្ត Plug-in Hybrid ដែលបានកើនឡើង ៧៥.៦% ជារៀងឆ្នាំ ពោលរហូតដល់ ៦៨៥,៨៣០ គ្រឿង ក្នុងត្រីមាសទីបី ដោយសារតែបច្ចេកវិទ្យា Plug-in Hybrid ជំនាន់ថ្មី ដែលសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាង។

រថយន្តអគ្គិសនីផលិយដោយក្រុមហ៊ុន BYD

យោងតាមប្រៀបធៀប ការលូតលាស់ក្នុងការលក់រថយន្តអគ្គិសនីសុទ្ធ (ដែលមិនមែនជាប្រភេទរថយន្ត Hybrid) របស់ BYD មានការកើនឡើងយឺតប្រមាណ ២.៧% ពោលប្រមាណ ៤៤៣,៤២៦ គ្រឿងក្នុងត្រីមាសនេះ ដោយសារមានក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតនៅប្រទេសចិន។ នេះបើតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

យ៉ាងណាមិញ ក្រុមហ៊ុន BYD នៅតែឈរជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនប្រមាណជាង ៩០% នៃរថយន្តរបស់ខ្លួននៅចិន ហើយក៏បានកំណត់គោលដៅក្នុងការលក់ប្រចាំឆ្នាំឱ្យខ្ពស់ជាងមុនក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ Morgan Stanley ចេញផ្សាយក្នុងខែកញ្ញា។ លើសពីនេះ ក្រុមហ៊ុន BYD មានគោលដៅជំរុញការនាំចេញឱ្យបានដល់ ៤៥០,០០០ គ្រឿងក្នុងឆ្នាំ២០២៥នេះ ដែលជាការកែសម្រួលចុះពីគោលដៅ ៥០០,០០០ គ្រឿងដែលបានកំណត់នៅខែមីនា ឆ្នាំមុន។

ក្រុមហ៊ុន BYD កំពុងបន្តការចូលទីផ្សារអឺរ៉ុប ទោះបីជាប្រឈមនឹងការកើនឡើងបញ្ហាពន្ធក៏ដោយ ដោយបានលក់រថយន្ត ៩៤,៤៧៧ គ្រឿងនៅប្រទេសតំបន់អឺរ៉ុប ក្នុងត្រីមាសទីបី ដែលកើនឡើង ៣២.៦% បើប្រៀបធៀបនឹងឆ្នាំមុន៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories