ក្នុងវិស័យពាណិជ្ជកម្ម រថយន្តដឹកទំនិញផ្ទុកទម្ងន់ ១តោន ពិតជាមានប្រជាប្រិយភាពខ្លាំង លើសពីសមត្ថភាពដែលគ្រាន់តែជិះ ឬធ្វើដំណើរ។ នៅសហរដ្ឋអាមេរិក រថយន្តដឹកទំនិញទម្ងន់មួយតោន គឺជាគ្រឿងសំខាន់នៅលើផ្លូវអាមេរិក ដោយភាគច្រើនគេប្រើប្រាស់ប្រភេទរថយន្តដែលផលិតក្នុងស្រុករបស់គេដូចជា Ford, Chevrolet និង Ram ជាដើម។ ចំពោះម៉ាស៊ីនកម្លាំងស្ទុះខ្លាំង និងការរចនារូបរាងយ៉ាងមាំ រថយន្តភីកអាប់ផ្ទុកទម្ងន់់មួយតោនអាចអូស និងដឹកបានរាប់ពាន់ផោន ហើយមានកន្លែងសម្រាប់អង្គុយនៅក្នុងកាប៊ីនដូចទៅនឹងប្រភេទរថយន្ត SUVs ថែមទៀត។ ខាងក្រោមនេះ ជាប្រភេទរថយន្តភីកអាប់ផ្ទុកទម្ងន់មួយតោន ដែលល្អបំផុត និងគួរឱ្យទុកចិត្តបំផុតសម្រាប់ឆ្នាំ ២០២៥។
រថយន្ត RAM 3500: The Best Truck 2025
ដំបូងគេគឺ RAM 3500 ជាប្រភេទរថយន្តភីកអាប់សមត្ថភាពខ្លាំងក្នុងការដឹកទម្ងន់១តោន វាមានជម្រើសបង្ហាញក្នុងម៉ូឌែលជាច្រើនចាប់តាំងពីការបង្ហាញដំបូងបំផុតរហូតដល់ម៉ូឌែលចុងក្រោយដែលមានបំពាក់ទៅដោយសម្ភារៈប្រណិត និងពោរពេញទៅដោយភាពសម្បូរបែប។ រថយន្តដំបូងមានតម្លៃចាប់ពី ៤៦,៥៧០ ដុល្លារ។
RAM រក្សានូវកម្លាំងម៉ាស៊ីន Hemi V8 ក្នុងរថយន្តភីកអាប់ HD របស់ខ្លួនសម្រាប់ពេលនេះ។ ជម្រើសម៉ាស៊ីន រួមមានម៉ាស៊ីន V8 ចំណុះប្រេង ៦.៤លីត្រ ដែលបង្កើតកម្លាំងបាន ៤០៥សេស និងកម្លាំងបង្វិល ៤២៩ lb-ft ឬ ៦.៧លីត្រ turbo-diesel inline-six-cylinder ដែលបង្កើតកម្លាំងបាន ៤៣០ hp និង ១.០៧៥ lb-ft ។ បំពាក់ដោយម៉ាស៊ូត និងមុខងារជ្រើសរើសផ្សេងទៀត RAM ដ៏ខ្លាំងនេះអាចផ្ទុកទម្ងន់ដល់ទៅ ៣៦,៦១០ ផោន។
រថយន្ត GMC Sierra 3500HD: The Best Truck 2025
ឡានដឹកទំនិញមួយតោនបន្ទាប់គឺ GMC Sierra 3500HD ជារថយន្តភីកអាប់អាចផ្ទុកទម្ងន់ ១តោននេះលក់ចេញក្នុងតម្លៃដូចគ្នានឹងរថយន្តខ្លះទៀត ប៉ុន្តែតម្លៃអាចកើនឡើងយ៉ាងឆាប់រហ័សនៅពេលបន្ថែមជម្រើស។ ម៉ូដែលដំបូងរបស់រថយន្តនេះគឺ GMC Sierra 3500HD តម្លៃចាប់ពី ៤៧,៥០០ ដុល្លារ ដោយមិនរាប់បញ្ចូលការចំណាយលើការដឹកជញ្ជូន ប៉ុន្តែវាអាចក្លាយជារថយន្តដែលមានតម្លៃរាប់សែនដុល្លារប្រសិនបើអ្នកជ្រើសរើសម៉ូដែលដែលខ្ពស់។
ចំពោះម៉ាស៊ីនគឺដូចគ្នានឹង Chevrolet Silverado 3500HD។ អ្នកអាចជ្រើសរើសម៉ាស៊ីន V8 ចំណុះប្រេង ៦.៦ លីត្រ ដែលដំណើរការដោយប្រេងសាំង ផលិតថាមពលបាន ៤០១ សេស និង៤៦៤ lb-ft torque ដែលមានកម្លាំងអូសទាញទម្ងន់អតិបរមា ១៩,០៨០ ផោន ឬប្រភេទម៉ាស៊ីន turbo-diesel V8 ចំណុះប្រេង ៦.៦ លីត្រដែលអាចផលិតថាមពលបាន ៤៧០សេស និង ៩៧៥ lb-ft torque ដែលមានសមត្ថភាពទាញអតិបរមា ៣៦,០០០ផោន នៅពេលប្រើ gooseneck hitch។
រថយន្ត Chevrolet Silverado 3500HD: The Best Truck 2025
រថយន្តអាចផ្ទុកទម្ងន់១តោន មួយទៀតនោះជារថយន្តរបស់ក្រុមហ៊ុន General Motors គឺរថយន្ត Chevrolet Silverado 3500HD។ បើទោះជាវាជារថយន្តបោកអីវ៉ាន់ ១ តោនដែលគួរឱ្យទុកចិត្តបំផុតនៅលើទីផ្សារក៏ដោយ តែវានៅតែមានការជជែកវែកញែកពីចំណោមអ្នកបើកបរ ខណៈ Silverado 3500HD មិនទាន់ត្រូវបានវាយតម្លៃដោយក្រុមហ៊ុន JD Power ដែលក្រុមហ៊ុនវាយតម្លៃដ៏ធំរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ Chevrolet Silverado 3500HD ជារថយន្តត្រូវបានបង្កើតឡើងសម្រាប់ការងារធ្ងន់ៗ ដូចទៅនឹងឈ្មោះរបស់វាអញ្ចឹង។ រថយន្តនេះមានតម្លៃពី ៤៦,៥០០ ដុល្លារ ដែលមានន័យថាវានៅតែជារថយន្តដ៏ខ្លាំងក្លាដែលអ្នកអាចទិញបានក្នុងតម្លៃទាបជាងតម្លៃមធ្យមនៃរថយន្តថ្មី។
ចំពោះម៉ូដែលនេះ លោកអ្នកអាចជ្រើសរើសប្រភេទម៉ាស៊ីន V8 ចំណុះប្រេង ៦.៦ លីត្រ ដែលដំណើរការដោយប្រេងសាំង ផលិតថាមពល ៤០១សេស និង ៤៦៤ lb-ft torque ឬប្រភេទម៉ាស៊ីន turbo-diesel V8 ចំណុះប្រេង ៦.៦ លីត្រ ដែលផលិតថាមពឡ ៤៧០សេស និង ៩៧៥ lb-ft torque។ ជម្រើសទាំងពីរមានកម្លាំងផ្ទុកទម្ងន់ និងអូសទាញដ៏អស្ចារ្យ ប៉ុន្តែម៉ាស៊ីន diesel មានសមត្ថភាពខ្ពស់ជាងម៉ាស៊ីនប្រេងសាំង។ ម៉ាស៊ីន V8 ដែលដំណើរការដោយប្រេងសាំង មានកម្លាំងអូសទាញបានរហូតដល់ ១៩,០៨០ ផោន ខណៈដែលម៉ាស៊ីន diesel អាចមានកម្លាំងអូសទាញបានរហូតដល់ ៣៦,០០០ ផោនឯណោះ។
នៅក្រោមដំបូលម៉ាស៊ីន អ្នកអាចជ្រើសរើសម៉ាស៊ីន V8 ៦.៦ លីត្រដែលដំណើរការដោយប្រេងសាំង ផលិត ៤០១ សេន និង ៤៦៤ lb-ft torque ឬម៉ាស៊ីន turbo-diesel V8 ៦.៦ លីត្រដែលផលិត ៤៧០ សេន និង ៩៧៥ lb-ft torque។ ជម្រើសទាំងពីរមានសមត្ថភាពទាញដ៏អស្ចារ្យ ប៉ុន្តែម៉ាស៊ីន diesel មានសមត្ថភាពខ្ពស់ជាងម៉ាស៊ីនប្រេងសាំង។ ម៉ាស៊ីន V8 ដែលដំណើរការដោយប្រេងសាំងអាចទាញបានរហូតដល់ ១៩,០៨០ ផោន ខណៈដែលម៉ាស៊ីន diesel អាចទាញបានរហូតដល់ ៣៦,០០០ ផោន៕