33 C
Cambodia
ថ្ងៃ​សុក្រ, ខែ​មិថុនា 6, 2025
ផ្ទះការពិពណ៌នាអំពីរថយន្តTesla Model Y ឆ្នាំ2025មកជាមួយរូបរាងថ្មីប្លែក

Tesla Model Y ឆ្នាំ2025មកជាមួយរូបរាងថ្មីប្លែក

Date:

Related stories

រថយន្តGACទាំង5ដែលគួរពិចារណាជ្រើសរើសទិញយកមកប្រើប្រាស់នៅឆ្នាំ2025

ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសចិនបាននឹងកំពុងរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រុមហ៊ុនដែលផលិតបានរថយន្តលេចធ្លោគឺ ក្រុមហ៊ុន GAC Motor ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Guangzhou Automobile Group...

ហេតុផលទាំង10យ៉ាងដែលធ្វើឱ្យរថយន្ត Lexus LX ពេញនិយមខ្លាំងនៅកម្ពុជា

រថយន្ត Lexus LX ជាម៉ូដែលរថយន្តប្រណីតដែលមានការប្រើប្រាស់ច្រើនក្នុងប្រទេសកម្ពុជា ដោយរថយន្តនេះផលិតមកជាមួយនឹងសមត្ថភាពប្រើប្រាស់ដ៏ល្អ រួមជាមួយនឹងការរចនារូបរាងដ៏ប្រណីត។ រថយន្ត Lexus LX...

ក្រុមហ៊ុនផលិតរថយន្តចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិន គឺក្រុមហ៊ុន BYD នឹងបើករោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅចុងខែមេសា ឆ្នាំ២០២៥នេះ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត BYD នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន...

រថយន្តទាំង5ដែលមានតម្លៃលក់ចេញវិញខ្ពស់ និងពេញនិយមប្រើប្រាស់នៅកម្ពុជា

នៅក្នុងទីផ្សាររថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ការទិញរថយន្តគឺជាការវិនិយោគដ៏សំខាន់មួយ មិនថាអ្នកជាអ្នកទិញរថយន្តលើកដំបូង ឬអ្នកដែលចង់ប្ដូរស៊េរីរថយន្តនោះទេ រថយន្តដែលអាចទុកចិត្តបានជាមួយនឹងតម្លៃលក់បន្តគឺតែងតែជាជម្រើសដ៏ល្អបំផុត។ ទន្ទឹមគ្នាហាងឆេងរថយន្ត​មួយទឹកនៅ​កម្ពុជា​កំពុង​មាន​សន្ទុះ ដោយរថយន្ត​មួយ​ចំនួន​នៅ​តែ​រក្សា​តម្លៃ​ខ្លួន​បាន​ល្អ​។ ជាទូទៅរថយន្តដែលមានតម្លៃលក់ចេញវិញបានខ្ពស់ ជាម៉ូដែលដែលគេស្គាល់ថា...

ក្រុមហ៊ុនRMA Cambodiaទទួលសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយរថយន្តRAMនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងលក់ចែកចាយរថយន្តដ៏ធំប្រចាំប្រទេសកម្ពុជាបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក RAM នៅក្នុងប្រទេសកម្ពុជាជាផ្លូវការ ពីក្រុមហ៊ុន...
spot_imgspot_img

រថយន្ដអគ្គិសនី Tesla Model Y ទទួលបានការផ្លាស់ប្ដូរមុខមាត់ថ្មី សម្រាប់ឆ្នាំថ្មី២០២៥ នេះតែម្ដង ដែលជាម៉ូឌែលរថយន្ដមានឈ្មោះកូដហៅថា Juniper កាលពីពេលកន្លងមក និងបានលេចធ្លាយកាលពីពេលថ្មីៗនេះដែរ។ ពេលនេះក្រុមហ៊ុន Tesla បានដាក់បង្ហាញជាផ្លូវការហើយ ក៏មានការពង្រឹងបន្ថែមលើផ្នែកខាងក្នុង ក៏ដូចជាការបើកបរផងដែរ។

រថយន្ដអគ្គិសនី Tesla Model Y

រូបរាងខាងក្រៅរបស់រថយន្ត Tesla Model Y

សម្រាប់ភ្លើងចង្កៀងទាំងខាងមុខ និងខាងក្រោយរបស់ Tesla Model Y ត្រូវបានប្រើប្រាស់ម៉ូតតភ្ជាប់គ្នា ស្រដៀងទៅនឹងរថយន្ដ Cybertruck និង Cybercab ដែរ ដោយមានលក្ខណៈបែបអនាគតម្យ៉ាង។ រថយន្ដ Tesla Model Y ស៊េរីថ្មីនេះមានប្រវែងវែងជាងមុនបន្ដិចចំនួន 41mm សរុបត្រឹម 4792mm  ជាមួយកង់ 20” ហើយក៏មានជម្រើសកង់ 19” ដូចគ្នា។

រថយន្ដអគ្គិសនី Tesla Model Yរថយន្ដអគ្គិសនី Tesla Model Y

ផ្នែកខាងក្នុងរបស់រថយន្ត Tesla Model Y

ផ្នែកខាងក្នុង Tesla Model Y មានអេក្រង់ 15.4” នៅពីខាងមុខ ដែលជាទំហំធំជាងជំនាន់មុន ក៏ដូចជាមានអេក្រង់ទំហំ 8” សម្រាប់អ្នកអង្អុយនៅពីខាងក្រោយ ជាមួយបាសបំពងសំឡេងសន្យាថា នឹងផ្ដល់ជូនសំឡេងកាន់តែពិរោះជាងមុនទៀត។ Tesla បាននិយាយប្រាប់ថា ប្រព័ន្ធអេរ៉ូឌីណាមិកត្រូវបានពង្រឹងបន្ថែមប្រសើរជាងមុន ឱ្យស្របនឹងខ្យល់បានកាន់តែល្អនៅពេលបើកបរ ក៏ដូចជាផ្ដល់ជូនសំឡេងសំបកកង់ស្ងាត់ជាងមុនដូចគ្នា។ ជាពិសេសទំហំទីតាំងអង្គុយរបស់រថយន្ត Tesla Model Y ផ្ដល់ភាពងាយស្រួលមិនចាញ់ប្រភេទរថយន្ត SUV ផ្សេងៗឡើយ។

រថយន្ដអគ្គិសនី Tesla Model Y

ល្បឿនរបស់រថយន្ត Tesla Model Y

រថយន្ដ Tesla ថ្មីនេះមានម៉ូឌែលស្ដង់ដារ RWD (593km) ជាន់ពី 0km/h ទៅ 100km/h ក្នុងរយៈពេល 5.9 វិនាទី  និងម៉ូឌែលប្រវែងឆ្ងាយ AWD (719km) ជាន់ពី 0km/h ទៅ 100km/h ក្នុងរយៈពេល 4.3 វិនាទី  ជាមួយល្បឿនបើកបរលឿនបំផុត 201km/h ទាំងពីរ។ ការបញ្ចូលថ្មរបស់ Tesla Model Yវិញ នឹងប្រើប្រាស់កម្លាំង 250kw Supercharging ដោយព័ត៌មានលម្អិតបន្ថែម Tesla នឹងប្រាប់នៅពេលក្រោយៗទៀត។

រថយន្ដអគ្គិសនី Tesla Model Y

តម្លៃរបស់រថយន្ត Tesla Model Y

នៅប្រទេសចិន Tesla ដាក់លក់ Model Y នៅក្នុងតម្លៃចាប់ពី $35,935 ឡើងទៅសម្រាប់ម៉ូឌែល RWD និងតម្លៃ $41,390 សម្រាប់ម៉ូឌែល AWD ផងដែរ។

រថយន្ដអគ្គិសនី Tesla Model Y

គួួររម្លឹកថា ក្នុងឆ្នាំ ២០២៤ រថយន្តអគ្គិសនី Tesla Model Y បានក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន ដោយមានចំនួនលក់សរុប ៤៨០ ៣០៩ គ្រឿង កើនឡើង ៥,២៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលលក់បានចំនួន ៤៥៦ ៣៩៤ គ្រឿង ប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៤ ១០០ ដុល្លារ។

ជាមួយគ្នានេះ រថយន្តអគ្គិសនី BYD Qin Plus ដែលជាគូរប្រកួតប្រជែងមួយរបស់ Tesla Model Y ក៏មានចំនួន លក់ប្រហាក់ប្រហែលនឹង Tesla Model Y ផងដែរ ពោលគឺមានចំនួន ៤៨០ ០២៥ គ្រឿង ដោយគ្រាន់តែខ្វះ ២៨៤ គ្រឿង ប៉ុណ្ណោះ។

យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុននាំចូលរថយន្ត Tesla ប្រចាំនៅកម្ពុជា បានឱ្យដឹងថា រថយន្ត Tesla Model Y នឹងមកដល់កម្ពុជានៅអំឡុងខែមីនានេះ។ ប៉ុន្តែចំពោះតម្លៃ ក្រុមហ៊ុននាំចូលមិនទាន់បានបញ្ជាក់នៅឡើយទេ៕

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Latest stories