29.9 C
Cambodia
ថ្ងៃ​អាទិត្យ, ខែ​មិថុនា 8, 2025
ផ្ទះស្លាកUs tariff

Tag: us tariff

spot_imgspot_img

ការ​ដំឡើង​ពន្ធ​នាំ​ចូល​49%របស់​អាមេរិក​លើ​ផលិតផល​កម្ពុជា​​ជះឥទ្ធិពល​ដល់​ការ​នាំ​ចូល​រថយន្ត​ពី​អាមេរិក​មក​កម្ពុជា​ឬ​ទេ?

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្កើត​ឡើង​ជា​យូរ​មក​ហើយ​ដោយ​ផ្ដោតលើគោលនយោបាយ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​តម្រូវការ​ទីផ្សារនៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដំឡើងអត្រាភាគរយពន្ធនាំចូលលើផលិតផលកម្ពុជាបានធ្វើឱ្យមានការព្រួយបារម្ភថា អាចនឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ក៏ដូចជាការនាំចូលផលិតផលរថយន្ត។ សំណួរសំខាន់មួយដែលកើតឡើងគឺ ថាតើការដំឡើងពន្ធពីសំណាក់មហាអំណាចអាមេរិកដែលដឹកនាំដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump នឹងជះឥទ្ធិពលលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិកមកកាន់ប្រទេសរបស់កម្ពុជាជាឬទេ? ដើម្បីឆ្លើយសំណួរនេះ យើងត្រូវស្វែងយល់ឱ្យច្បាស់ពីចំណុចសំខាន់ៗដូចជា៖ + ព័ត៌មានលម្អិតនៃគោលនយោបាយពន្ធគយរវាងប្រទេសទាំងពីរ + ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក។ + ផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានលើការនាំចូលរថយន្តពីសហរដ្ឋអាមេរិក + ការឆ្លើយតបដែលអាចធ្វើបានពីរដ្ឋាភិបាលកម្ពុជា ឬវិស័យធុរកិច្ចនៅកម្ពុជា។ ស្វែងយល់ពីការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិកមកលើផលិតផលរបស់កម្ពុជា រដ្ឋបាលសហរដ្ឋអាមេរិកបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ដោយការដំឡើងពន្ធខ្ពស់លើផលិតផលដែលនាំចូលពីប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ពោលសម្ដៅប្រទេសដែលមានការនាំចូលផលិតផលច្រើនទៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះ ក៏មានទាំងកម្ពុជាផងដែរ។...

Subscribe

- Never miss a story with notifications

- Gain full access to our premium content

- Browse free from up to 5 devices at once

Must read

spot_img