រថយន្ដអគ្គិសនី Tesla Model Y ទទួលបានការផ្លាស់ប្ដូរមុខមាត់ថ្មី សម្រាប់ឆ្នាំថ្មី២០២៥ នេះតែម្ដង ដែលជាម៉ូឌែលរថយន្ដមានឈ្មោះកូដហៅថា Juniper កាលពីពេលកន្លងមក និងបានលេចធ្លាយកាលពីពេលថ្មីៗនេះដែរ។ ពេលនេះក្រុមហ៊ុន Tesla បានដាក់បង្ហាញជាផ្លូវការហើយ ក៏មានការពង្រឹងបន្ថែមលើផ្នែកខាងក្នុង ក៏ដូចជាការបើកបរផងដែរ។
រូបរាងខាងក្រៅរបស់រថយន្ត Tesla Model Y
សម្រាប់ភ្លើងចង្កៀងទាំងខាងមុខ និងខាងក្រោយរបស់ Tesla Model Y ត្រូវបានប្រើប្រាស់ម៉ូតតភ្ជាប់គ្នា...